ខេត្តស្វាយរៀងៈ យោងតាម សេចក្តីជូនដំណឹង របស់ រដ្ឋបាល ខេត្តស្វាយរៀង ស្តីពី ការដាក់ចេញ នូវ វិធានការ រដ្ឋបាល នៅក្នុង ភូមិសាស្ត្រ ខេត្តស្វាយរៀង រយៈពេល ១៤ ថ្ងៃ គិត ចាប់ពី ម៉ោង ២៣:៥៩ នាទី នា ថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ ២០២១ រហូតដល់ ថ្ងៃទី ១២ ខែសីហា ឆ្នាំ ២០២១ ហើយ នៅ យប់ ថ្ងៃទី ៦ ខែ សីហា ឆ្នាំ ២០២១ នេះ លោក ហែម សារិទ្ធ អភិបាលស្រុក ស្វាយជ្រំ និង ជា ប្រធាន គណៈ បញ្ជា ការឯកភាព រដ្ឋបាល ស្រុក បាន បន្ត ចុះ ដឹកនាំ កម្លាំងចម្រុះ ចុះ អនុវត្ត សេចក្តីសម្រេច លេខ ០៨៣/២១ ស . ស . រ ចុះ ថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ ២០២១ នៅតាម គោលដៅ ទាំង ២៦ គោលដៅ ដើម្បី ប្រយុទ្ធ និង ទប់ស្កាត់ ការឆ្លង រាលដាល នៃ ជំងឺ កូ វីដ -១៩ ក្នុង មូលដ្ឋាន ស្រុក ស្វាយជ្រំ ខេត្តស្វាយរៀង ។ លោក ហែម សារិទ្ធ អភិបាលស្រុក ស្វាយជ្រំបាន មានប្រសាសន៍ អោយដឹងថា ៖ បន្ទាប់ពី រដ្ឋបាលខេត្ត ស្វាយរៀង បានដាក់ ចេញ នូវ នូវ វិធានការ រដ្ឋបាល នៅក្នុង ភូមិសាស្ត្រ ខេត្តស្វាយរៀង ដែលមាន រយៈពេល ១៤ ថ្ងៃ គិត ចាប់ពី ម៉ោង ២៣:៥៩ នាទី នា ថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ ២០២១ រហូតដល់ ថ្ងៃទី ១២ ខែសីហា ឆ្នាំ ២០២១ នៅក្នុង ភូមិសាស្ត្រ ស្រុក ស្វាយជ្រំគឺមាន ២៥ គោលដៅ ក្នុងនោះ គោលដៅ ឃុំ ជាប់ ព្រំដែន កម្ពុជា វៀតណាម មាន ៥គោលដៅ គោលដៅ ឃុំ ជាប់ ព្រំប្រទល់ ស្រុក និង ក្រុង ក្នុង ខេត្ត ចំនួន ៧គោលដៅ ដោយឡែកក្រៅពីនេះគឺមានក្រុមចល័តដើម្បី ចុះ អនុវត្ត វិធានការ រដ្ឋបាល និង ធ្វើការ ណែនាំ ដល់ បងប្អូន ប្រជាពលរដ្ឋ អាជីវករ និង អ្នកពាក់ព័ន្ធ ទាំងអស់ ត្រូវ ចូលរួម អនុវត្តតាម ខ្លឹមសារ សេចក្តីសម្រេច រប ស់ រដ្ឋបាលខេត្ត ស្វាយរៀង ពិសេស ការលក់ដូរ ប្រកប អាជីវកម្ម គ្រប់ ប្រភេទ អនុញ្ញាត ត្រឹមតែ ការ វេច ខ្ចប់ ប៉ុណ្ណោះ ដោយ មិន អនុញ្ញាតឱ្យ អតិថិជន ចូលមក អង្គុយ ឬ ទទួលទាន នៅក្នុង បរិវេណ អាជីវ កម្មដ្ឋាន របស់ខ្លួន ឡើយ ។ ហាមឃាត់ ការជួបជុំ ការលក់ដូរ និង សេព គ្រឿង ស្រវឹង ត្រូវ អនុវត្តតាម វិធានការ បម្រាម គោចរ ( ចាប់ពី ម៉ោង ២១:០០ នាទី ដល់ ម៉ោង ៣:០០ នាទី ) ។ ចំពោះ បុគ្គល ណា ដែល ល្មើស បម្រាម នៃ វិធានការ រដ្ឋបាលខេត្ត ខាងលើ និង ត្រូវធ្វើ ការផាកពិន័យ តាម វិធានការ រដ្ឋបាល និង សុខាភិបាល ផងដែរ ។ លោក អភិបាលស្រុក ស្វាយជ្រំ ក៏បាន អំពាវនាវ ដល់ បងប្អូន ប្រជាពលរដ្ឋ ទាំងអស់ បើ គ្មាន ការ ចាំ បាច់ សូមកុំ ចេញ ក្រៅ ផ្ទះ ហើយ រាល់ ការធ្វើដំណើរ ត្រូវមាន លិខិតស្នាម បញ្ជាក់ ពី អង្គភាព ស្ថាប័ន ក្រុមហ៊ុន ឬ អាជ្ញាធរ មូលដ្ឋាន អោយ ត្រឹមត្រូវ និង បន្ត ចូលរួម អនុវត្តតាម ការអំពាវនាវ របស់ សម្តេច តេ ជោ នាយករដ្ឋមន្ត្រី និង ត្រូវមាន ស្មារតី ប្រុងប្រយ័ត្ន ខ្ពស់ ជានិច្ច ក្នុងការ ទប់ស្កាត់ ជំងឺ កូ វីដ -១៩ នៅ កម្ពុជា តាមរយៈ ការ អនុវត្ត នូវ វិធានការ ជា បន្តបន្ទាប់រ បស់ ក្រសួងសុខាភិបាល ជាពិសេស ការរក្សា អនាម័យ លាង ដៃ ឲ្យ ស្អាត ពាក់ ម៉ាស ជា ចាំបាច់ និង ការរក្សា គម្លាត សុវត្ថិភាព សង្គម និង គម្លាត សុវត្ថិភាព បុគ្គល និង វិធានការ ៣ កុំ និង ៣ ការពារ របស់ ប្រមុខ រាជរដ្ឋាភិបាល កម្ពុជា ៕