សេចក្តីប្រកាស់ព័ត៌មានរបស់រដ្ឋបាលខេត្តកំពង់ឆ្នាំងស្តីពីការបន្តរកឃើញអ្នកវិជ្ជមានកូវីដ19 តាមរយះការធ្វើតេស្តរហស័រចំនួន៤២នាក់ស្រី២៦នាក់និងអ្នកទទួលមរណះភាពបុរសជាតិខ្មែរ២នាក់បានស្លាប់ទៀតហើយនិងអ្នកដែលជាសះស្បើយនាក់ស្រី៥នាក់ស្រី៤នាក់

ខេត្តកំពង់ឆ្នាំង:បើយោងតាមរបាយកាណ៍របស់រដ្ឋបាលខេត្តកំំពង់ឆ្នាំងដែលទទួលបានថ្ងៃទី៦សីហា២០២១ស្តីពីសេចក្តីប្រកាស់ការបន្តរកឃើញអ្នកវិជ្ជមានកូវីដ19 តាមរយៈការធ្វើតេស្តរហ័ស(Rapid Test )ចំនួន៤២នាក់ស្រី២៦នាក់ អាជីវក.កម្មក.កសិក.បុគ្គលឹករោងចក្រ.បុគ្គលឹកក្រុមហ៊ុនអ្នកបើកឡានដឹកថ្ម.ជាងជួសជុលម៉ូទរ័ន៨ងគ្រូបង្រៀននិងអ្នកទទួលមរណះភាពចំនួន២នាក់នៅថ្ងៃទី៥សីហា២០២១ម្សិលមិញ ។

ក្នុងនោះអ្នកដែលមានវិជ្ជមានកូវិដ្ឋ១៩.រដ្ឋបាលខេត្តកំពង់ឆ្នាំងបានដាក់ឲ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្តកំពង់ឆ្នាំង .មណ្ឌលព្យាបាលសាលាបឋមសិក្សាគំរូក្រុង.មណ្ឌលព្យាបាលវិទ្យាល័យហ៊ុនសែនបរិបូណ៌និងមណ្ឌលព្យាបាលវិទ្យាល័យហ៊ុនសែនកំពង់លែង ។

រដ្ឋបាលខេត្តកំពង់ឆ្នាំងសូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលធ្លាប់ប្រាស័យទាក់ទងដោយផ្ទាល់ឬប្រយោលជាមួយអ្នកវិជ្ជមានកូវីដ១៩ ខាងលើក្នុងរយៈពេល ១៤ ថ្ងៃមុនសូមមកពិនិត្យសំណាកជាបន្ទាន់នៅមន្ទីរពេទ្យខេត្តកំពង់ឆ្នាំង.មន្ទីរពេទ្យបង្អែកស្រុកកំពង់ត្រឡាច.មន្ទីរពេទ្យបង្អែកស្រុកបរិបូណ៌.ឬមណ្ឌលសុខភាពដែលនៅជិតបំផុត ។

ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ សូមសាធារណជនត្រូវអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវវិធានការ ៣ ការពារនឹង៣កុំដើម្បីខ្លួនយើងគ្រួសារយើងនឹងសង្គមជាតិយើង ។

ក្នុងនោះករណីមរណះភាពជនជាតិខ្មែរ៣នាក់ជាអ្នកជម្ងឺកូវិដ១៩មាន: ១ ឈ្មោះ.យ៉ុងគឹមសាន. ភេទប្រុសអាយុ៦១ឆ្នាំ រស់នៅភូមិស្វាយគយឃុំពន្លៃស្រុកបរិបូរណ៍ខេត្តផលកំពង់ឆ្នាំង ។

បានចូលមកសម្រាកនៅមន្ទីពេទ្យខេត្តកំពង់ឆ្នាំងនៅវេលាម៉ោង៧និង៥០នាទីថ្ងៃទី៣០កក្កដា២០២១ដោយស្ថានភាពជំងឺធ្ងន់ធ្ងរទោះបីជាក្រុមគ្រូពេទ្យខិតខំព្យាបាលតាមលក្ខណៈបច្ចេកទេសយ៉ាងណាក៏ដោយអ្នកជម្ងឺបានទទួលមរណភាពវេលាម៉ោង២និង០០នាទីនៅថ្ងៃទី ៥ សីហា ២០២១  ។

ឈ្មោះ.ចក់ ជឿន.ភេទប្រុសអាយុ ៦០ ឆ្នាំរស់នៅភូមិឧកញ៉ាប៉ាង.ឃុំលង្វែក.ស្រុកកំពង់ត្រឡាច.ខេត្តកំពង់ឆ្នាំង.បានចូលមកសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកកំពង់ត្រឡាចនៅវេលាម៉ោង ១២និង00 នាទីថ្ងៃទី ៤ សីហា ២០២១។

តែដោយស្ថានភាពជំងឺធ្ងន់ធ្ងរបើទោះបីក្រុមគ្រូពេទ្យបានព្យាបាលតាមលក្ខណៈបច្ចេកទេសយ៉ាងណាក៏ដោយអ្នកជំងឺបានទទួលមរណៈភាពនៅវេលាម៉ោង ៥និង ២០ នាទីថ្ងៃទី ៥ ខែសីហា ២០២១ ម្សិលមិញ ។

បើតាមការសន្និដ្ឋានរបស់ក្រុមគ្រូពេទ្យបានបញ្ជាក់ថាបុរសទាំង២នាក់ខាងលើបានទទួលមរណភាពដោយសាររលសក់សួតធ្ងន់ធ្ងបណ្តាលមកពីជម្ងឺកូវិដ១៩ ។

ក្នុងនោះអ្នកជម្ងឺជាសះស្បើយមានចំនួន៥នាក់និងស្ត្រី៥នាក់ហើយត្រូវបានអនុញ្ញាតឲ្យចេញពីមណ្ឌលសម្រាកព្យាបាលនឹងបន្តធ្វើចិត្តដើរលេងសាក់នៅលំនៅឋានរយៈពេល ១៤ ថ្ងៃបន្តទៀតផងដែរ៕ដោយ៖សុក្ខារិន

You might like

Leave a Reply

Your email address will not be published. Required fields are marked *