អនុប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន ខេត្តកំពង់ឆ្នាំងបាននាំយកអំណោយរបស់រាជរដ្ឋាភិបាលផ្តល់ជូនដល់អតីតមន្ត្រីស៊ីវិលនិងក្រុមគ្រួសារយោធិនពលី៣គ្រួសារ

 

ខេត្តកំពង់ឆ្នាំង៖នៅព្រឹកថ្ងៃទី៦សីហា២០២១នេះអនុប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន ខេត្តកំពង់ឆ្នាំងលោក ឈៀងចន្ធី និងសហការរី បាននាំយកអំណោយរបស់រាជរដ្ឋាភិបាលផ្តល់ជូនដល់អតីតមន្ត្រីស៊ីវិលនិងក្រុមគ្រួសារយោធិនពលី៣គ្រួសារកកនិងមាន ១៖ លោកស្រី ឡឹក គឹមហៀក អតីតមន្ត្រីរាជការស៊ីវិលនិង ជាភរិយាលោក ទិព្វ សុវណ្ណ ជាអតីតអនុប្រធានមន្ទីរសង្គ មកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ខេត្តកំពង់ឆ្នាំង។លោកស្រីជាស្ត្រីមេម៉ាយដែលរស់នៅភូមិស្រែព្រីង សង្កាត់កំពង់ ឆ្នាំង ក្រុងកំពង់ឆ្នាំង។២៖ លោក ឌុច សឿន មន្ត្រីរាជការស៊ីវិល ចូលនិវត្តន៍ នៃមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តកំពង់ឆ្នាំង រស់នៅភូមិកណ្ដាល សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង។៣៖ លោកស្រី គឹម ហូយ គ្រួសារអតីតយុទ្ធជននៅភូមិត្រ ពាំងអញ្ចាញ ឃុំស្វាយជ្រុំ ស្រុករលារប្អៀ ខេត្តកំពង់ឆ្នាំង។អំណោយដែលបាននាំយកទៅប្រគល់ជូនក្នុងមួយគ្រួសារទទួលបាន.អង្ករចំនួន២០គីឡូក្រាម .គុយទាវ១កេស. ត្រីខ១យួរ .ទឹក ស៊ីអ៊ីវ១យួរ .ទឹកត្រី១យួរ .ប្រេងឆាចំណុះ១លីត្រ ចំនួន១ ដប .សារុង១ .ក្រមា១ .និងថវិកា៣ម៉ឺនរៀលផងដែរ។ខណៈដែល ពួកគាត់បានទទួលអំណោយ ពួកគាត់មានសេចក្តីរីករាយគ្រប់ គ្នា និងបានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលដែលលោកតែងតែបានគិតគូរអំពីសុខទុក្ខ និងបានយកចិត្តទុកដាក់ដល់គ្រួ សារអតីតយុទ្ធជន មន្ត្រីរាជការស៊ីវិលចូលនិវត្តន៍ និងគ្រួ សារយោធិនពលី.ពិការដោយមិនបានទុកពួគគាត់ចោលនោះឡើយ៕ សុក្ខារិន

You might like

Leave a Reply

Your email address will not be published. Required fields are marked *