ខេត្តកំពង់ឆ្នាំង៖នៅថ្ងៃទី៥សីហា២០២១ម្សិលមិញយុទ្ធភណ្ឌមិនទាន់ផ្ទុះដែលសល់ពីសម័យសង្គ្រាមចំនួន 16 គ្រាប់ត្រូវបានកម្លាំងនគរបាលស្រុក សហការជាមួយកម្លាំងសុីម៉ាក់(CMAC) បានធ្វើការប្រមូលយកចេញក្រោយពីប្រជាពលរដ្ឋប្រទះឃើញនិងបានរាយការណ៍ជូនសមត្ថកិច្ចនិងអាជ្ញាធមូលដ្ឋាននៅក្នុងស្រុកគឺស្រុកទឹកផុសនិងស្រុកកំពង់ត្រឡាចនៃខេត្តកំពង់ឆ្នាំង ។គ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះនៅក្នុងស្រុកទឹកផុស និង ស្រុកកំពង់ត្រឡាច ដែលសមត្ថកិច្ចនគបាលស្រុកទាំង២បានសហការជាមួយកម្លាំងអង្គភាពសុីម៉ាក់(CMAC) ប្រមូលយកគ្រាប់ចាស់ៗចេគ៊ញពីទីតាំងក្នុងដីភូមិអ្នកស្រុកបានចំនួន១៦គ្រាប់។បើយោងតាមសេចក្តីរាយការណ៍ពូសមត្ថកិច្ចនគបាលស្រុកទឹកផុស មានចំនួន០៩គ្រាប់រួមមាន .គ្រាប់ប៊ុមប៊ី ចំនួន០១គ្រាន់, គ្រាប់ត្បាល់៨២.mm.ចំនួន០២គ្រាប់, B៤០ ចំនួន០២គ្រាប់, គ្រាប់បែកដៃ ចំនួន០១គ្រាប់, គ្រប់៦០ម.ម ចំនួន០៣គ្រាប់។ដោយឡែកស្រុកកំពង់ត្រឡាច មាន គ្រាប់ប៊ុមបី ចំនួន០៧គ្រាប់ ។សូមបញ្ជាក់ផងដែរថាកន្លងទៅគ្រាប់ជាច្រើនគ្រាប់ត្រូវបានសមត្ថកិច្ចសហការជាមួយអង្គភាពស៊ីម៉ាក់ CMACបានចុះធ្វើការប្រមូលយកគ្រាប់យុទ្ធភណ្ឌដែលមិនទាន់ផ្ទុះគ្រប់ប្រភេទដែលនៅរាយប៉ាយកប់ក្នុងដីនៅតាមស្រុក មានស្រុកកំពង់លែង. ស្រុកជល់គីរី.ស្រុកបរិបូណ៍.ស្រុកកំពង់ត្រឡាចនិងស្រុកទឹកផុសខេត្តកំពង់ឆ្នាំងទៅធ្វើការបន្សាបឬកម្ទេចចោល ។កន្លងមកសមត្ថកិច្ចនិងអាជ្ញាធមូលដ្ឋាននៅក្នុងខេត្តកំពង់ឆ្នាំងតែងតែធ្វើការអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលជួបប្រទះនៅយុទ្ធភណ្ឌគ្រាប់ចាស់ដែលកប់ក្នុងដីដែលមិនទាន់ផ្ទុះសូមកុំប៉ះពាល់អោយសោះហើយត្រូវរាយការណ៍ជូនសមត្ថកិច្ចឬអាជ្ញាធមូលដ្ឋានទំនាក់ទំនងទៅខាងមន្ត្រីCMACដើម្បីចុះមកប្រមូលយកទៅរក្សាទុកនៅកន្លែងឬធ្វើបន្សាប់និងដុតកន្ទេចចោលផងដែរ៕ សុក្ខារិន