កំពង់ចាម : លោក តាវ័យជាង ១០០ឆ្នាំ ចំនួន ២រូប ដែល រស់នៅ ក្នុង ឃុំព្រែកដំបូក ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ទទួល បាន អំណោយពី សម្តេច អគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី កម្ពុជា បន្ទាប់ ពី លោកតាទាំង២រូប ស្ម័គ្រចិត្ត ចាក់ វ៉ាក់សាំង បង្ការ ជំងឺ កូវីដ -១៩ ដេីម្បី ការពារ អាយុជីវិត របស់ ខ្លួន ។
ការ ប្រគល់ អំណោយ នេះត្រូវបាន ធ្វើឡើង នាព្រឹក ថ្ងៃទី៦ ខែសីហា ឆ្នាំ២០២១ ក្រោម វត្តមានលោកជំទាវ វេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ និង ឯកឧត្តម វេជ្ជបណ្ឌិត គីមសួរ ភីរុណ ទីប្រឹក្សាក្រសួងសុខាភិបាល និងជាប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកំពង់ចាម ដោយ មានការ ចូលរួម ពី លោក សុីម គង់ អភិបាលស្រុកស្រីសន្ធរ និង មន្ត្រី ពាក់ព័ន្ធ ជាច្រើន រូប ផង ដែរ ។គួរ បញ្ជាក់ ថា លោកតាដែលបានស្ម័គ្រចិត្តចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសទី១ ដោយក្នុងនោះរួមមាន៖ ១.លោកតា នន អែម អាយុ១០៤ ឆ្នាំ រស់នៅភូមិតាម៉ុល ឃុំព្រែកដំបូក ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។
២.លោកតា ហែម ម៉ៅ អាយុ១០០ ឆ្នាំ រស់នៅភូមិក្សេរ ឃុំព្រែករំដេង ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។
ចំពោះ អំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ដែលបានប្រគល់ជូនលោកតាទាំង២ រូបនាពេលនោះរួមមាន៖ ថវិកាចំនួន ៣លានរៀល .អង្ករ ៤បេ .មី ១០កេស .ត្រីខ ១កេសធំ .ទឹកសុទ្ធ ២កេស .ទឹកត្រី ២យួរ និងប្រេងឆា ២ដប ផងដែរ ៕