ប្រជាពលរដ្ឋនៅក្នុងខេត្តកំពង់ធំ បានសម្រុកនាំគ្នាទៅទទួលវ៉ាក់សាំងការពារកូវីដ នៅដូសទី២

កំពង់ធំ៖  នៅក្នុងប្រតិបត្តិការ ចុះយុទ្ធនាការ ចាក់វ៉ាក់សាំង ការពារជំងឺកូវីដ១៩ របស់ក្រុមគ្រូពេទ្យសម្ពន្ធ៏យុវជនសម្តេចតេជោ បានចុះយុទ្ធនាការចាក់វ៉ាក់សាំងជូនដល់ប្រជាពលរដ្ឋស្ម័គ្រចិត្ត នៅដុសទី២នេះ មានស្រុកចំនួន៤ស្រុក គឺស្រុកបារាយណ៏ ស្រុកសន្ទុក ស្រុកតាំងគោក និងក្រុងស្ទឹងសែន ដែលជាប្រភេទវ៉ាក់សាំង (SINOVAC) ។

នៅថ្ងៃទី៦ ខែសីហានេះ ឃើញវត្តមានប្រជាពលរដ្ឋ មានភាពស្រស់ស្រាយសប្បាយចិត្ត បានសម្រុកនាំគ្នា ទៅទទួលយកវ៉ាកសាំង សម្រាប់ការពារមេរោគ កូវីដ១៩ ដែលជាមេរោគដ៏កាចសាហាវ អាចសម្លាប់ជីវិតមនុស្សបាន ប្រសិនបើយើងម្នាក់ៗ ខ្វះការប្រុងប្រយ័ត្នខ្វះអនាម័យ ខ្វះវិធានការការពារទេនៅ។

នៅក្នុងប្រតិបត្តិការចាក់វ៉ាក់សាំងនេះ ឯកឧត្តម  សុខ លូ អភិបាលខេត្តកំពង់ធំ និងសហការី  បានចុះត្រួតពិនិត្យយុទ្ធនាការចាក់វ៉ាក់សាំង និងលើកទឹកចិត្តដល់សកម្មភាពការចាក់វ៉ាក់សាំងកូវីដ១៩ ជូនដល់ប្រជាពលរដ្ឋរស់នៅក្នុងខេត្តកំពង់ធំ ខណៈដែលដុសទី២នេះ ចាប់ផ្តើម ដំណើរការពីថ្ងៃទី២ខែសីហា រហូតដល់បញ្ចប់នៅថ្ងៃទី១៥ខែសីហា ឆ្នាំ២០២១ សម្រាប់ស្រុកចំនួន៤ខាងលើ។

ចំណែកប្រជាពលរដ្ឋ រស់នៅស្រុកកំពង់ស្វាយនិងស្រុកស្ទោងវិញ ក៏កំពុងដំណើការចាក់វ៉ាក់សាំងប្រភរទ JONhSon & JONhSOn).

ឯកឧត្តម បានលើកឡើងថា កម្ពុជាពិតជាមានភព្វសំណាងណាស់ ដែលមានសម្ដេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី ជាថ្នាក់ដឹកនាំដ៏ឈ្លាសវៃ ដែលសម្ដេចបានគិតគូរសុខទុក្ខរបស់ប្រជាពលរដ្ឋនៅគ្រប់ទីកន្លែងទាំងអស់ ព្រមទាំងបានធ្វើការសម្រេចចិត្តបានត្រឹមត្រូវ និងឆាប់រហ័ស ក្នុងការខិតខំរកវ៉ាក់សាំងសម្រាប់ចាក់ជូនប្រជាពលរដ្ឋទូទាំងប្រទេស ហើយមកដល់ពេលនេះ គឺចាក់ចាក់សាំងកូវីដ១៩ បានរហូតដល់ជាង ៧លាននាក់ ក្នុងចំណោមប្រជាពលរដ្ឋជាង ១០លាននាក់ ដើម្បីជួយប្រជាពលរដ្ឋឱ្យរួចផុតពីជំងឺក៏កាចសាហាវ។

ជាមួយគ្នាឯកឧត្តម សុខ លូ ក៏បានធ្វើការណែនាំ និងជំរុញដល់ក្រុមគ្រូពេទ្យ និងអាជ្ញាធរមូលដ្ឋានបន្តយកចិត្តទុកដាក់ពិនិត្យបញ្ជីឈ្មោះអ្នកចាក់វ៉ាក់សាំងកូវីដ១៩ ឲ្យបានច្បាស់លាស់ត្រឹមត្រូវ និងថែរក្សាសណ្តាប់ធ្នាប់ របៀបរៀបរយ រក្សាគម្លាតសុវត្ថិភាព ដោយពន្យល់ណែនាំប្រជាពលរដ្ឋឱ្យពាក់ម៉ាស លាងដៃ បាញ់អាល់កុល មិនត្រូវប្រជ្រៀតដណ្តើមគ្នា ជៀសវាងមានការកកស្ទះ ដើម្បីចាក់វ៉ាក់សាំងនោះឡើយ ព្រោះវាអាចនឹងមានហានិភ័យនៃការឆ្លងរាលដាលជំងឺកូវីដ-១៩ នេះមកដល់ខ្លួនឯង ក្រុមគ្រួសារ និងសហគមន៍។

ឯកឧត្តមបានអំពាវនាវសូមប្រជាពលរដ្ឋអស់ត្រូវចូលរួមអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានកាសុវត្ថិភាពរបស់ក្រសួងសុខាភិបាល និងការណែនាំ ៣-ការពារ ៣-កុំ និង ២ចូលរួម របស់សម្តេចតេជោ ហ៊ុន សែន ពិសេសការរក្សាគម្លាតសុវត្ថិភាព និងគម្លាតសង្គម ដើម្បីរួមគ្នាកាត់បន្ថយទប់ស្កាត់កុំឱ្យឆ្លងជំងឺកូវីដ-១៩។

លោកក៏បានថ្លែងអំណរគុណដល់ក្រុមគ្រូពេទ្យចាក់វ៉ាក់សាំង ព្រមទាំងប្រជាពលរដ្ឋដែលបានស្ម័គ្រចិត្តចូលរួមយ៉ាងសកម្មផុល ផុសក្នុងការមកទទួលការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។`

You might like

Leave a Reply

Your email address will not be published. Required fields are marked *