កូនឈើប្រភេទម៉ៃសាក់ចំនួន៥០០ដើមត្រូវបានខណ្ឌរដ្ឋបាលព្រៃឈើនៃមន្ទីកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តកំពង់ឆ្នាំងដាក់ដាំជួសឡើងវិញ

ខេត្តកំពង់ឆ្នាំង:នៅថ្ងៃទី៦សីហា២០២១នេះត្រូវគេមើលឃើញថាកូនឈើប្រភេទម៉ៃសាក់ចំនួន៥០០ដើមត្រូវបានខណ្ឌរដ្ឋបាលព្រៃឈើនៃមន្ទីកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តកំពង់ឆ្នាំងដាក់ដាំជួសជុលឡើងវិញនៅចំណុចជើងភ្នំថ្លុកត្របែកដែស្ថិតក្នុងភូមិខ្វិត.ឃុំ.ពង្រ.ស្រុករលាប្អៀរ.ខេត្តកំព់ឆ្នាំង ។

នាយខណ្ឌរដ្ឋបាលព្រៃឈើនៃមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តកំពង់ឆ្នាំងលោក ថោងវិរ៉ាវុឌ្ឍី បានអោយដឹងថាថ្ងៃនេះខណ្ឌរដ្ឋបាលព្រៃឈើនៃមន្ទីកសិកម្មរុក្ខារប្រមាញ់និងនេសាទខេត្តកំពង់ឆ្នាំង បានធ្វើពិធីដាំកូនឈើដើម្បីអបអសារទបុណ្យរុក្ខទិវា៩កក្កដាដែលយើងបនរព្រិត្តធ្វើជារៀងរាល់ឆ្នាំតែឆ្នាំនេះដោយសារតែបញ្ហាកូវិដ១៩ហើយឆ្នាំនេះយើងមិនបានធ្វើធំទេដោយគ្រាន់តែរៀបចំដាក់ដាំដើមឈើតាមធម្មតាដើម្បីជាគោលបំណងរុំលឹកពិធីនេះ ។

នាយខណ្ឌរដ្ឋបាលព្រៃឈើកំពង់ឆ្នាំងបានបញ្ជាក់ឲ្យដឹងទៀតថាសារប្រយោជន៍នៃការដាក់ដាំកូនឈើប្រភេទម៉ៃសាក់នេះឡើងវិញដើម្បីស្តារព្រៃឈើគម្របបៃតងឡើងវិញ ព្រោះកន្លងមកតំបន់នេះចំការដីព្រៃឈើម៉ៃសាក់ជារបស់រដ្ឋមានចំនួន១១ហិតាហើយកន្លងមកត្រូវបានជនមិនស្គាល់មុខបានលបលួចចូលកាប់ដើមឈើធំៗហើយក្នុងគោលបំណងយកដីរបស់រដ្ឋធ្វើជាកម្មសិទ្ធិឯកជនផ្ទាល់ខ្លួនទៅវិញ ។

នាយខណ្ឌរដ្ឋបាលជលផលលេងមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តកំពង់ឆ្នាំងលោក ថោង វីរ៉ាឌ្ឍី ថាឆ្នាំនេះខាងលោកនិងធ្វើការដាក់ដាំជួសចំនួន៥០០ដើមហើយខាងលោកនិងធ្វើការថែទាំរហូតខណះដែលរដូវនេះជារដូវវស្សាមានភ្លៀងផងតែបើងាប់និងដាក់ដាំឡើងវិញផងដែរ ។

នាយខណ្ឌរដ្ឋបាលព្រៃឈើនៃមន្ទីកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តកំពង់ឆ្នាំងបានធ្វើការអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលរស់នៅជុំវិញតំបន់នេះនិងតំបន់ឆ្ងាយទៀតដោយសូមកុំមករុំលោភយកឬកាប់រុករាន្តទន្ទ្រានបំផ្លាញយកធ្វើជាកម្មសិទ្ធិបន្តទៀតនិងសូមជួយចូលរួមនិងថែរក្សារទាំងអស់គ្នាដើម្បីជាផលប្រយោជន៍សម្រាប់បងប្អូនប្រជាពលរដ្ឋទៅថ្ងៃអនាគត់ ៕ ដោយ សុក្ខារិន

You might like

Leave a Reply

Your email address will not be published. Required fields are marked *