(ប្រទេសថៃ)៖ អាជ្ញាធរខេត្តស្រះកែវសម្រេចបិទខ្ទប់ផ្សាររោងក្លឿ បានកំណត់ជាតំបន់ក្រហមរយៈពេល 21ថ្ងៃ ដែលជាវិធានការថ្មី ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺខូវីដ-19 ក៏ដូចជាជំងឺខូវីដ-19 ប្រភេទថ្មីទំរង់ដែលតា ចូលក្នុងហគមន៍ បន្ទាប់ពីរកឃើញមានអ្នកឆ្លង ទាំងពលរដ្ឋថៃ និងអាជីវករខ្មែររាប់រយនាក់នៅផ្សារ។
បើយោងតាមសេចក្តីសម្រេចក្នុងអង្គរប្រជុំមួយរវាងអាជ្ញាធរ ខេត្តស្រះកែវ មន្ទីរសុខាភិបាលខេត្តរួមទាំងអាជ្ញាធរប្រយុទ្ធប្រឆាំងខូវីដ-19 ប្រចាំខេត្តស្រះកែវ សម្រេចបិទខ្ទប់តំបន់ផ្សាររោងក្លឿ ស្រុកអរញ្ញប្រាថេត ខេត្តស្រះកែវ ឈមនិងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ប្រទេសកម្ពុជា ដែលសំបូរដោយអាជីវករខ្មែរលក់ដូរ ដាក់ជាតំបន់ក្រហមរយៈពេល21ថ្ងៃចាប់ពីថ្ងៃទី04ខែ សីហាឆ្នាំ2021រហូត ដល់ថ្ងៃទី25ខែសីហាឆ្នាំ 2021 បើមានការកែប្រែនឹងជូនដំណឹង នៅពេលក្រោយបន្តទៀត។
បើយោងតាមគណៈកម្មការផ្សាររោងក្លឿបានឲ្យដឹងថា ការបិទខ្ទប់ផ្សាររោងក្លឿនេះ គឺមិនអនុញ្ញាតិឲ្យពលរដ្ឋថៃក៏ដូចជាអាជីករខ្មែរ ដែលប្រកបរបររកស៊ី ក្នុងផ្សារចេញចូលបែបអនាធិបតិយ្យក៏ដូចជាការទប់ស្កាត់ និងកាត់ផ្តាច់ការរីករាលដាលនៃ ជំងឺខូវីដ-19 កាន់តែខ្លាំងឡើង ចូលក្នុងសហគមន៍ ជាពិសេសជំងឺខូវីដ19 ប្រភេទថ្មីទំរង់ដែលតា ដែលអ្នកជំងឺមានអាការៈធ្ងន់ធ្ងរសាហាវជាងមុន។
បើយោងតាមរបាយការរបស់មន្ទីរសុខាភិបាលប្រយុទ្ធប្រឆាំងកូវីដ-19 ប្រចាំខេត្តស្រះកែវ បានឲ្យដឹងថា គិតត្រឹមថ្ងៃទី04ខែសីហាឆ្នាំ 2021នេះអាជ្ញាធរ ខេត្តស្រះកែវរកឃើញអ្នកវិជ្ជមាន ខូវីដ-19 មានសរុបចំនួន 4 467នាក់ និងជាសះស្បើយមានចំនួន 2 876នាក់ កំពុងព្យាបាលមានចំនួន 1 896នាក់ ស្លាប់មានចំនួន22នាក់ផងដែរ៕(សៅនៅ)