សេចក្តីប្រកាស់ព័ត៌មានរបស់រដ្ឋបាលខេត្តកំពង់ឆ្នាំងស្តីពីការបន្តរកឃើញអ្នកវិជ្ជមានកូវីដ19 តាមរយះការធ្វើតេស្តរហស័រចំនួន១៦នាក់ស្រី៨នាក់និងអ្នកបានស្លាប់១នាក់ទៀតហើយនិងអ្នកដែលជាសះស្បើយ៣៩នាក់ស្រី៥១នាក់ស្រី២០នាក់

 

ខេត្តកំពង់ឆ្នាំង: បើយោងតាមរបាយកាណ៍របស់រដ្ឋបាលខេត្តកំំពង់ឆ្នាំងដែលរស្មីកម្ពុជាទទួលបានថ្ងៃទី៤សីហា២០២១ម្សិលមិញស្តីពីសេចក្តីប្រកាស់ការបន្តរកឃើញអ្នកវិជ្ជមានកូវីដ19 តាមរយៈការធ្វើតេស្តរហ័ស(Rapid Test )ចំនួន ១៦នាក់ស្រី៨នាក់ អាជីវក.កសិក.កម្មក.ជាងកាត់សក់ជាងជួសជុលគ្រឿងចក្រ.បុគ្គលធានាគារ.សិស្ស.និងគ្រូបង្រៀននិងមន្ត្រីរាជការអ្នកទទួលមរណះភាពចំនួន១នាក់ថ្ងៃទី៤សីហា២០២១។

ក្នុងនោះអ្នកដែលមានវិជ្ជមានកូវិដ្ឋ១៩.រដ្ឋបាលខេត្តកំពង់ឆ្នាំងបានដាក់ឲ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្តកំពង់ឆ្នាំង .មណ្ឌលព្យាបាលសាលាបឋមសិក្សាគំរូក្រុង.មណ្ឌលព្យាបាលវិទ្យាល័យហ៊ុនសែនបរិបូណ៌និងមណ្ឌលព្យាបាលវិទ្យាល័យហ៊ុនសែនកំពង់លែង ។រដ្ឋបាលខេត្តកំពង់ឆ្នាំងសូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលធ្លាប់ប្រាស័យទាក់ទងដោយផ្ទាល់ឬប្រយោលជាមួយអ្នកវិជ្ជមានកូវីដ19 ខាងលើក្នុងរយៈពេល 14 ថ្ងៃមុនសូមមកពិនិត្យសំណាកជាបន្ទាន់នៅមន្ទីរពេទ្យខេត្តកំពង់ឆ្នាំង.មន្ទីរពេទ្យបង្អែកស្រុកកំពង់ត្រឡាច.មន្ទីរពេទ្យបង្អែកស្រុកបរិបូណ៌.ឬមណ្ឌលសុខភាពដែលនៅជិតបំផុត ។ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ19 សូមសាធារណជនត្រូវអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវវិធានការ 3 ការពារនឹង៣កុំដើម្បីខ្លួនយើងគ្រួសារយើងនឹងសង្គមជាតិយើង ។

ក្នុងនោះករណីមរណះភាពជនជាតិខ្មែរ១នាក់ជាអ្នកជម្ងឺកូវិដ១៩មាន: ១ ឈ្មោះ ប៉ាល់ហន ភេទស្រីអាយុ៥៣ឆ្នាំ រស់នៅភូមិវត្តថ្មីឃុំតាជេសស្រុកកំពង់ត្រឡាចខេត្តផលកំពង់ឆ្នាំង ។

បានចូលមកសម្រាកនៅមន្ទីពេទ្យបង្អែកស្រុកកំពង់ត្រឡាចនៅវេលាម៉ោង៦និង២០នាទីថ្ងៃទី២៥កក្កដា២០២១ដោយអាការះហត់ដង្ហក់ ត្រជាក់ចុងដៃចុងជើងនិងមានវិជ្ជមានកូវីត19 ។

ដោយស្ថានភាពជំងឺធ្ងន់ធ្ងរទោះបីជាក្រុមគ្រូពេទ្យខិតខំព្យាបាលតាមលក្ខណៈបច្ចេកទេសយ៉ាងណាក៏ដោយអ្នកជម្ងឺបានទទួលមរណភាពនៅថ្ងៃទី ៤ សីហា ២០២១ វេលាម៉ោង ៧ និង ១០នាទី

ការសន្និដ្ឋានរបស់ក្រុមគ្រូពេទ្យបានបញ្ជាក់ថាស្ត្រីខាងលើបានទទួលមរណភាពបណ្តាលមកពីជម្ងឺកូវិដ១៩ ។

ក្នុងនោះអ្នកជម្ងឺជាសះស្បើយមានចំនួន៥២នាក់និងស្ត្រី២៥នាក់ហើយត្រូវបានអនុញ្ញាតឲ្យចេញពីមណ្ឌលសម្រាកព្យាបាលនឹងបន្តធ្វើចិត្តដើរលេងសាក់នៅលំនៅឋានរយៈពេល 14 ថ្ងៃបន្តទៀតផងដែរ៕សុក្ខារិន

 

You might like

Leave a Reply

Your email address will not be published. Required fields are marked *