អភិបាលខេត្តកំពង់ចាម ចុះពិនិត្យ វឌ្ឈនភាពនៃការស្ថាបនាផ្លូវ បេតុង២ខ្សែ ប្រវែងជាង១៥០០ម៉ែត្រ និងប្រព័ន្ធលូបង្ហូរទឹក ក្នុងសង្កាត់បឹងកុក

កំពង់ចាម :  ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម  អមដំណើរដោយ មន្ត្រី ពាក់ព័ន្ធ  និង អាជ្ញាធរ មូលដ្ឋាន  នាព្រឹក ថ្ងៃទី ៥ ខែសីហា ឆ្នាំ២០២១នេះ  បានអញ្ជើញចុះពិនិត្យ វឌ្ឍនភាព នៃ ការស្ថាបនាផ្លូវ បេតុង អាមេ  ២ខ្សែ  ប្រវែង ជាង១៥០០ ម៉ែត្រ និងប្រព័ន្ធ លូបង្ហូរទឹក ស្ថិតនៅក្នុងសង្កាត់បឹងកុក ក្រុងកំពង់ចាម ។

 

ក្នុង ដំណើរ អញ្ជើញ ចុះ ពិនិត្យ ការ ស្ថាបនា  ផ្លូវ ខាង លើនេះ  ឯកឧត្តម  អ៊ុន  ចាន់ដា  អភិបាលខេត្តកំពង់ចាម  បាន ធ្វើការ សាកសួរ សុខទុក្ខ  និង អំពាវនាវ ដល់  បងប្អូន ប្រជាពលរដ្ឋ  ដែល រស់នៅ អម សងខាង ផ្លូវ  ឲ្យ ចូលរួម ជាមួយ អាជ្ញាធរ  ដេីម្បី បន្ត ការ អភិវឌ្ឍន៍  និង ចូលរួម ប្រយុទ្ធ ប្រឆាំង នឹង ជំងឺ កូវីដ -១៩  ផងដែរ  ។ ជាមួយ ការ ស្ថាបនា ផ្លូវ  នេះ  បងប្អូន ប្រជាពលរដ្ឋ  ដែល រស់នៅ ក្នុង តំបន់ នោះ  ពិត ជា  មាន ការ ត្រេកអរ ជា ខ្លាំង  បេី ទោះជា ស្ថិត ក្នុង បរិបទ កូវីដ -១៩  អាជ្ញាធរ ខេត្តកំពង់ចាម  នៅតែ បន្ត ធ្វើការ អភិវឌ្ឍន៍ ជា បន្តបន្ទាប់   ជាក់ស្តែង ដូចជា ការ ស្ថាបនា ពី ផ្លូវ ដី  ទៅ ជា ផ្លូវ បេតុង   នេះ  បង្ក លក្ខណៈ ងាយ ស្រួល ក្នុង ការ ធ្វើដំណើរ   ពីសំណាក់ បងប្អូន  ប្រជាពលរដ្ឋ ។ មន្ត្រីបច្ចេកទេសនៃទីចាត់ការផែនការវិនិយោគខេត្តកំពង់ចាម បានឲ្យដឹងថា ផ្លូវបេតុងអាមេ ១ខ្សែ ប្រវែងជាង១៣០០ ម៉ែត្រ ទទឹង ៦ ម៉ែត្រ និង មួយ ខ្សែ ទៀត ប្រវែងជាង ២០០ ម៉ែត្រ ទទឹង ៥ ម៉ែត្រ និង ស្ថាបនា លូរំដោះទឹក ប្រវែង ជាង ១០០០ ម៉ែត្រ និង លូ ដែល ត្រូវ ជួសជុល ប្រវែងជាង ៤០០ ម៉ែត្រ ។ លោក បានបញ្ជាក់ថា គម្រោង ស្ថាបនា ផ្លូវ  ខាងលើនេះ គឺជាគម្រោង ស្ថាបនា តទៅ ក្នុង ថវិកា ឆ្នាំ២០២២ របស់រដ្ឋបាលខេត្តកំពង់ចាម ។មន្ត្រីបច្ចេកទេស ដដែល បានរំលឹកផងដែរថា ក្នុងឆ្នាំកន្លងទៅ ពេលរដូវវស្សា អាជ្ញាធរខេត្តកំពង់ចាម ដឹកនាំដោយ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត តែងតែបាន ចុះពិនិត្យរាល់ពេល មាន ជំនន់ទឹកភ្លៀង ក្នុងភូមិ មួយចំនួន នៅក្នុងសង្កាត់ បឹងកុក ដើម្បីរកវិធីសាស្ត្រ ដោះស្រាយ ។ ហេតុដូច្នោះហើយ ទើបមកដល់ បច្ចុប្បន្ន នេះ អាជ្ញាធរខេត្តកំពង់ចាម បានអភិវឌ្ឍ ស្ថាបនាផ្លូវបេតុងអាមេ និង ស្ថាបនា លូរំដោះទឹក ដើម្បី បញ្ចៀសការជន់លិច ដោយជំនន់ទឹកភ្លៀងដូច ឆ្នាំមុនៗ ទៀត  ៕

 

You might like

Leave a Reply

Your email address will not be published. Required fields are marked *