ខេត្តកំពង់ឆ្នាំង:នាយខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំងលោក លីឡា នៅព្រឹកថ្ងៃទី ០៥ ខែសីហា នេះបានបញ្ជាក់ ឲ្យដឹងថា បន្ទាប់ពីមានរបាយការណ៍ពីអ្នកសារព័ត៌មាន រយះពេល២ទៅ៣ថ្ងៃនេះ សមត្ថកិច្ចជំនាញបានចុះស្រាវជ្រាវរកឃើញដីព្រៃលិចទឹកតំបន់បី , ៥កន្លែងចំនួនជាង ១០ ហិកតានៅក្នុងភូមិសេះស្លាប់ ឃុំឆ្នុកទ្រូ ស្រុកបរិបូណ៌ខេត្តកំពង់ឆ្នាំង ដែលជន ល្មើសបានលួចឈូសឆាយកាបើរុករានទន្ទ្រានយកជាកម្មសិទ្ធិ ។ ករណីនេះសមត្ថ កិច្ចជំនាញកំពុងធ្វើការស្រាវជ្រាវរក មុខសញ្ញាជនល្មើស ដើម្បីកសាងសំណុំរឿង តាមនីតិវិធីច្បាប់បញ្ជូនទៅតុលាការ ។ចំណែកដីព្រៃលិច ទឹក ដែលបានឈូសឆាយពីឆ្នាំចាស់ ក្នុងភូមិសាស្ត្រភូមិសេះស្លាប់ និងភូមិកំពង់អួរ ចំនួន៣១ ហិកតា គឺសមត្ថកិច្ចជំនាញបានរកឃើញមុខស ញ្ញាជនល្មើសចំនួន ២ នាក់ ហើយ និងក៏បានកសាងសំណុំរឿងបញ្ជូនទៅសាលាតំបូងខេត្តចាត់ការរួចហើយដែរ ។ទាក់ទងនឹងករណីបទល្មើសខាង លើនេះដែរ លោក ងិន ហ៊ុន ប្រធា នមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេ សាទខេត្ត បានឲ្យដឹងថា រឿងខាង លើនេះ ឯកឧត្តមអភិបាលខេត្ត បា នប្រគល់ការងារនេះ ឲ្យឯកឧត្តមអមសុភា អភិបាលរងខេត្តចុះធ្វើការស្រាវជ្រាវនៅក្នុងមូលដ្ឋានជាក់ស្ដែង ជាមួយមន្ទីរកសិកម្ម និងមន្ត្រីជំនា ញ ដើម្បីរួមគ្នាស្រាវជ្រាវកំណត់មុខ សញ្ញាជនល្មើសឲ្យបានច្បាស់លាស់ចាត់ការតាមផ្លូវច្បាប់ឲ្យមានប្រសិទ្ធ ភាព ។ ប៉ុន្តែករណីនេះឯកឧត្តម អមសុភា ជាប់រវល់ការងារច្រើនដោយបានសុំពេលវេលាចុះស្រាវជ្រាវនៅសប្តាហ៍ក្រោយនេះ ។លោកប្រធានមន្ទីរកសិកម្មបានប ញ្ជាក់ទៀតថា តាមរបាយការណ៍ស៊ើបអង្កេតរបស់មន្ត្រីជំនាញបានឲ្យដឹងថា ករណីបទល្មើសនៅភូមិសេះស្លាប់ គឺជនល្មើសដដែលបានលួចឈូសព្រៃនៅភូមិកំពង់អួរនោះក៏បានមកលួច ឈូសព្រៃលិចទឹកតំបន់៣ ក្នុងសេះស្លាប់នេះបន្ថែមទៀត ។ ករណីខាងលើនេះ ឆន្ទៈរបស់លោក និងសមត្ថកិច្ចជំនាញ នឹងមិនលើកលែង ឬអត់ឱនឱ្យជនល្មើសដដែលៗខាងលើនេះ រួចខ្លួនបាននោះឡើយ ៕សុក្ខារិន