ខេត្តស្វាយរៀង ៖ដើម្បីចូលរួមប្រយុទ្ធប្រឆាំងនិង ទប់ស្កាត់ ការឆ្លង រាលដាល នៃ ជំងឺ កូ វីដ -១៩សូមបងប្អូនប្រជាពលរដ្ឋត្រូវស្តាប់តាមការណែនាំរបស់រដ្ឋបាលខេត្តនិងបម្រាមគោចរ
លោក ថន ថាវុទ្ធា អភិបាលស្រុកចន្ទ្រានិងជា ប្រធាន គណៈ បញ្ជា ការឯកភាព រដ្ឋបាល ស្រុកនៅ យប់ ថ្ងៃទី ៤ ខែ សីហា ឆ្នាំ ២០២១ នេះ បាន បន្ត ចុះដឹកនាំ កម្លាំងចម្រុះ ចុះ អនុវត្ត សេចក្តីសម្រេច លេខ ០៨៣/២១ ស . ស . រ ចុះ ថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ ២០២១ របស់ រដ្ឋបាល ខេត្តស្វាយរៀង ស្តីពី ការដាក់ចេញ នូវ វិធានការ រដ្ឋបាល នៅក្នុង ភូមិសាស្ត្រ ខេត្តស្វាយរៀង រយៈពេល ១៤ ថ្ងៃ គិត ចាប់ពី ម៉ោង ២៣:៥៩ នាទី នា ថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ ២០២១ រហូតដល់ ថ្ងៃទី ១២ ខែសីហា ដើម្បី ប្រយុទ្ធប្រឆាំងនិង ទប់ស្កាត់ ការឆ្លង រាលដាល នៃ ជំងឺ កូ វីដ -១៩ ក្នុង មូលដ្ឋាន ស្រុកចន្ទ្រាខេត្តស្វាយរៀង ។
លោក ថន ថាវុទ្ធា អភិបាលស្រុកចន្ទ្រាបានមានប្រសាសន៍អោយដឹងថា៖នៅក្នុងភូមិសាស្ត្រស្រុកគឺមាន១៥គោលដៅក្នុងនោះនៅតាមឃុំនីមួយៗទាំង៦ឃុំក្នុង១ឃុំមួយគោលដៅ ឃុំជាប់ព្រំប្រទល់ស្រុកនិងក្រុងក្នុងខេត្ដើម្បី ប្រយុទ្ធប្រឆាំងនិង ទប់ស្កាត់ ការឆ្លង រាលដាល នៃ ជំងឺ កូ វីដ -១៩។
ដោយឡែកគោលដៅដែលនៅជាប់ព្រំដែនកម្ពុជាវៀតណាមមាន៩គោលដៅផងដែរដើម្បីចុះអនុវត្តវិធានការរដ្ឋបាលនិងធ្វើការ ណែនាំ ដល់ បងប្អូន ប្រជាពលរដ្ឋ អាជីវករ និង អ្នកពាក់ព័ន្ធ ទាំងអស់ ត្រូវ ចូលរួម អនុវត្តតាម ខ្លឹមសារ សេចក្តីសម្រេច រប ស់ រដ្ឋបាលខេត្តស្វាយរៀងពិសេស ៖ ការលក់ដូរ ប្រកប អាជីវកម្ម គ្រប់ ប្រភេទ អនុញ្ញាត ត្រឹមតែ ការ វេច ខ្ចប់ ប៉ុណ្ណោះ ដោយ មិន អនុញ្ញាតឱ្យ អតិថិជន ចូលមក អង្គុយ ឬ ទទួលទាន នៅក្នុង បរិវេណ អាជីវ កម្មដ្ឋាន របស់ខ្លួន ឡើយ ។ ហាមឃាត់ ការជួបជុំ ការលក់ដូរ និង សេព គ្រឿង ស្រវឹង ត្រូវ អនុវត្តតាម វិធានការ បម្រាម គោចរ ( ចាប់ពី ម៉ោង ២១:០០ នាទី ដល់ ម៉ោង ៣:០០ នាទី )។
លោកអភិបាលស្រុកចន្ទ្រា ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់បើគ្មានការចាំ បាច់សូមកុំចេញក្រៅផ្ទះហើយរាល់ការធ្វើដំណើរត្រូវមានលិខិតស្នាមបញ្ជាក់ពី អង្គភាព ស្ថាប័ន ក្រុមហ៊ុន ឬ អាជ្ញាធរមូលដ្ឋានអោយត្រឹមត្រូវនិងបន្តចូលរួម អនុវត្តតាមការអំពាវនាវរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី និងត្រូវមានស្មារតីប្រុងប្រយ័ត្នខ្ពស់ជានិច្ច ក្នុងការទប់ស្កាត់ជំងឺកូវីដ-១៩ នៅកម្ពុជាតាមរយៈការ អនុវត្តនូវវិធានការជាបន្តបន្ទាប់របស់ក្រសួងសុខាភិបាល ជាពិសេសការរក្សាអនាម័យ លាងដៃឲ្យស្អាត ពាក់ម៉ាសជាចាំបាច់ និង ការរក្សាគម្លាតសុវត្ថិភាពសង្គម និងគម្លាតសុវត្ថិភាពបុគ្គល និង វិធានការ៣កុំនិង៣ការពាររបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា៕