បន្ទាយមានជ័យ៖ អាជ្ញាធរខេត្តស្រះកែវ នៅថ្ងៃទី04 ខែ08 ឆ្នាំ2021 នៅបន្តអំពាវនាវឲ្យអាជីករខ្មែររួមទាំងពលរដ្ឋថៃ ដែលប្រកបរបររកស៊ីក្នុងផ្សាររ៉ុងក្លឿ ប្រញ៉ាប់ចូលខ្លួន ទៅត្រួតពិនិត្យ រកមេរោគខូវីដ-19 ជាបន្ទាន់ បន្ទាប់ពីរកឃើញវិជ្ជាមានខូវីដ-19 លើអាជីករខ្មែរ និងប្រជាពលរដ្ឋថៃ រាប់រយនាក់ជាបន្តបន្ទាប់។
ប្រភពពីផ្សាររ៉ុងក្លឿប្រទេសថៃបានឲ្យដឹងថា អាជ្ញាធរខេត្តស្រះកែវរួមទាំងប្រធានមន្ទីរសុខាភិបាលខេត្ត បានអំពាវនាវឲ្យអាជីករខ្មែរនិងប្រជាពលរដ្ឋថៃប្រកបរបររកស៊ីនៅក្នុងបរិវេណផ្សាររ៉ុងក្លឿក៏ដូចអ្នកដែលបានប្រាស្រ័យទាក់និងអ្នកវិជ្ជមានខូវីដ-19 នាពេលកន្លងមកប្រញ៉ាប់ទៅពិនិត្យរកមេរោគកូវីដ-19ជាបន្ទាន់និង កុំមានការគេចវេស អាចមានគ្រោះថ្នាក់ដល់អាយុជីវិត។ ដោយពេលកន្លងមកអាជ្ញាធរថៃរួមទាំងមន្ទីរសុខាភិបាលខេត្តបានរកឃើញវិជ្ជ មានខូវីដ-19 លើក្រុមអាជីករខ្មែរ និងពលរដ្ឋថៃរាប់រយនាក់ នៅក្នុងបរិវេណផ្សាររ៉ុងក្លឿដោយឡែកអាជីករខ្មែរ មួយចំនួនតូចបានគេចវេសមិនព្រមចូលខ្លួនទៅពិនិត្យរកមេរោគខូវីដ-19ឡើយ ដោយសំងំលាក់ខ្លួន ក្នុងតូប រឺតាមឃ្លាំងដាក់អីវ៉ាន់ទៅវិញ។
សូមបញ្ជាក់ផងដែរថា គិតត្រឹមថ្ងៃទី03ខែ សីហាឆ្នាំ2021នេះ អាជ្ញាធរប្រយុទ្ធប្រឆាំងខូវីដ-19 ខេត្តស្រះកែវ បានរកឃើញវិជ្ជមានខូវីដ-19ថ្មី មានចំនួន382នាក់ និងស្លាប់1នាក់ ក្នុងនោះមាន ស្រុកខូកសូងមានចំនួន03នាក់ ស្រុកមឿងស្រះកែវ មានចំនួន06នាក់ ស្រុកវ៉ាំងណាំយិន មានចំនួន03នាក់ ស្រុកវ៉ាំងសំប៊ូន មានចំនួន01នាក់ ស្រុកអារ័ញប្រាថេត មានចំនួន318នាក់ក្នុង នោះមានអ្នកជំងឺមកពីផ្សាររ៉ុងក្លឿមានចំនួន301នាក់ និងមកពីខេត្ត ផ្សេងសំរាកព្យាបាលក្នុង ខេត្តមានចំនួន51នាក់ និងមានអ្នកស្លាប់01នាក់អ្នក រស់់នៅក្នុងខេត្ត ស្រះកែវផងដែរ៕ដោយ៖សៅ នៅ