ខេត្តកំពង់ឆ្នាំង៖នៅព្រឹកថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២១ នេះឯកឧុត្តម អុិត សុធា ព្រះរាជអាជ្ញាអមសាលា ដំបូងខេត្តកំពង់ឆ្នាំង និង លោកជំទាវ ម៉ន វ៉ារី ព្រម ទាំងបុត្រ និងមន្រ្តីរាជការនៅក្នុងស្ថាប័នអយ្យការសាលាដំបូងខេត្តកំពង់ឆ្នាំងទាំងអស់ បានឧបត្ថម្ភជាអំណោយ ជូនដល់ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលនៃគណអភិបាលខេត្ត ខេត្តកំពង់ឆ្នាំង ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាលនិងរដ្ឋបាលខេត្តដើម្បីចូលរួមជូយកាត់បន្ថយនៅការចំណាយផ្សេងៗក្នុងដំណាក់ កាលដែលមានជំងឺកូវីឌ-១៩ កំពុងរាតត្បាតមិនទានើស្រាកស្រាន ។
ព្រះរាជអាជ្ញាអមសាលដំបូង ខេត្តកំពង់ឆ្នាំងឯកឧុត្តម អ៉ិតសុធា បានមានប្រសាសន៍ថា ការចូលរួមផ្តល់អំណោយនាពេលនេះគឺជាការងារមនុស្ស ធម៌មួយសម្រាប់ជួយសម្រួលទុកលំបាកមួយគ្រាជាមួយរាជរដ្ឋាភិបាល និងរដ្ឋបាលខេត្តកំពង់ឆ្នាំងដែលកំពុងត្រួវការសម្រាប់ បម្រើឱ្យការផ្គត់ផ្គង់ក្នុងអំឡុងពេលនៃការរីករាលនៃជំងឺកូវីដ-១៩ កំពុងតែរាតត្បាតមិនទាន់ស្រាកស្រានមកដល់បច្ចុប្បន្ននេះ ។
ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង បានសំដែងនូវអំណរគុណ យ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តមអុិត សុធា ព្រះរាជអាជ្ញាអមសាលា ដំបូងខេត្តកំពង់ឆ្នាំង និង លោកជំទាវ ម៉ន វ៉ារី ព្រម ទាំងបុត្រ និងមន្រ្តីរាជការនៅក្នុងស្ថាប័នអយ្យការសាលា ដំបូងខេត្តកំពង់ឆ្នាំងទាំងអស់ ដែលបានចូលរួមចំណែកជាមួយរដ្ឋបាលខេត្ត ក្នុងការដោះស្រាយពេលខេត្តកំពុងតែមានការខ្វះខាត ហើយក៏ជាតម្រូវការចាំបាច់សម្រាប់រដ្ឋបាលខេត្តដើម្បីយកទៅផ្គត់ផ្គង់អ្នកដែលជួបបញ្ហានៅតាមមណ្ឌល់និងតាមបណ្តាលំនៅឋានបិទខ្ទប់និងចិត្តាឡីស័កនាពេលបច្វុប្បន្ននេះ។
ឯកឧត្តម បានមានប្រសាសន៍បន្តថា អំណោយដែលបានមកពីសប្បុរសជននៅពេលនេះត្រូវបានយកទៅបែងចែកទៅចំតាមគោលដៅសំខាន់ៗ ក្នុងខេត្តដូចជាផ្គត់ផ្គង់ទៅតាមមណ្ឌលធ្វើចត្តាឡីស័ក និងគ្រោះមហន្តរាយផ្សេងៗទៀត ។
ជាមួយគ្នានេះ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះទឹកចិត្តដ៍ថ្លៃថ្លាមិនអាចកាត់ថ្លៃបានរបស់ឯកឧត្តម អុិត សុធា ព្រះរាជអាជ្ញាអមសាលា ដំបូងខេត្តកំពង់ឆ្នាំង និង លោកជំទាវ ម៉ន វ៉ារី ព្រម ទាំងបុត្រ និងមន្រ្តីរាជការនៅក្នុងស្ថាប័នអយ្យការសាលាដំបូងខេត្តកំពង់ឆ្នាំងទាំងអស់ ។
សូមបញ្ជាក់ថា អំណោយឯកឧត្តមអុិត សុធា ព្រះ រាជអាជ្ញាអមសាលា ដំបូងខេត្តកំពង់ឆ្នាំង និង លោក ជំទាវ ម៉ន វ៉ារី ព្រម ទាំងបុត្រ និងមន្រ្តីរាជការនៅក្នុងស្ថាប័នអយ្យការដាលាដំបូងខេត្តកំពង់ឆ្នាំងទាំងអស់ បានឧបត្ថម្ភអំណោយ ជូនឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលនៃគណអភិបាលខេត្ត ខេត្តកំពង់ឆ្នាំង ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាលនិងរដ្ឋបាលខេត្តចូលរួមជូយកាត់បន្ថយនៅការចំណាយផ្សេងៗក្នុងដំណាក់ កាលដែលមានជំងឺកូវីដ-១៩ កំពុងរាតត្បាត ពេល នេះមាន អង្ករ៥តោនស្មើ១០០បាវនិងស្មើ៥៊០០០គីឡូរក្រាមព្រមទាំងមី១០០កេះផងដែរ។
សូមរម្លឹកផងដែរថា ក្នុងដំណាក់កាលប្រឈមការរាតត្បាតនៃជម្ងឺកូវីដ-១៩ នេះកន្លងមកឯកឧត្ដម អុិត សុធានិងក្រុមការងារ តែងតែជួយឧមត្ថម្ភជាបន្តបន្ទាប់ដល់ប្រជាជនក្រីក្រនិងជួយដល់ខាងពន្ធនាគារក្នុងខេត្តដែលមានការខ្វះខាត ផងដែរ៕ដោយ៖ សុក្ខារិន