ខេត្តស្វាយរៀង៖យោងតាមសេចក្តីជួនដំណឹងរបស់រដ្ឋបាលខេត្តស្វាយរៀងនៅថ្ងៃទី០៣សីហា ២០២១នេះរដ្ឋបាលខេត្តស្វាយរៀងបានប្រកាស់អត្តសញ្ញាណអ្នកវិជ្ជមានកូវីដ១៩ ថ្មី ចំនួន៤៧នាក់ស្រី២៣នាក់« ក្នុងនោះមានបុគ្គលិកកាស៊ីណូចំនួន០១នាក់ ករណីឆ្លងលើអ្នកប៉ះពាល់ផ្ទាល់ជាមួយអ្នកកូវីដ១៩ចំនួន០៧នាក់ លើអ្នកមានការសង្ស័យ១៦នាក់ ករណី កម្មករករសំណង់ ឌ្រីមលែនភ្នំពេញត្រឡប់ចូលមកក្នុងខេត្តចំនួន២២នាក់ វិជ្ជមានកូវីដ១៩»ក្នុងនោះក្មេងស្រី០៥នាក់ អាយុ០៦ឆ្នាំ២នាក់ អាយ០៩ឆ្នាំ០១នាក់អាយុ១២ឆ្នាំ២នាក់ ក្មេងប្រុស០៣នាក់ អាយុ ០១ឆ្នាំ០១នាក់អាយុ០៦ឆ្នាំម្នាក់ អាយុ០៧ឆ្នាំម្នាក់។
ករណីស្លាប់ថ្មី០២នាក់ស្រី។ អ្នកពាក់ព័ន្ធផ្ទាល់៧២នាក់ ករណីវិជ្ជមានកូវីដ១៩ថ្មីចំនួន៤៧នាក់ ស្រី២៣នាក់ ករណីជាសះស្បើយថ្មីចំនួន៨៨នាក់ស្រី៥០នាក់។ តាមសេចក្ដីជូនព័ត៌មានរបស់ក្រសួងសុខាភិបាលថ្ងៃទី០៣សីហា ឆ្នាំ២០២១ ។គិតត្រឹមថ្ងៃទី០២សីហា២០២១ ខេត្តស្វាយរៀងមានអ្នកវិជ្ជមានកូវីដ១៩សរុប៤,៩៥២នាក់ស្រី២,៧៣៥នាក់ ជាសះស្បើយសរុប៤,៣៤៣នាក់ស្រី២,៤២៥នាក់ កំពុងសម្រាកព្យាបាលចំនួន៥០២នាក់ស្រី២៤៤នាក់ ។ករណីស្លាប់កើនឡើង១០២នាក់ស្រី៦៤នាក់។ស្រ្តីឈ្មោះមាសសុភាព អាយុ៥៩ឆ្នាំ នៅភូមិកោះក្បានឃុំសំរោង ស្រុកចន្រ្ទា បានស្លាប់នៅគេហដ្ឋាន នៅថ្ងៃ០២សីហា ២០២១ក្រុមការងារធ្វើកោសលវិច្ច័យយកសំណាកធ្វើតេស្តរហស័រកឃើញវិជ្ជមានកូវីដ១៩។
ស្រ្តីឈ្មោះសរ ស៊ីនឿន អាយុ៦៩ឆ្នាំ រស់នៅភូមិថ្មីសង្កាត់សង្ឃ័រក្រុងស្វាយរៀង យកសំណាកធ្វើតេស្តរហ័សរកឃើញវិជ្ជមានកូវីដ១៩ថ្ងៃទី១៩កក្កដា២០២១ ស្លាប់នៅថ្ងៃទី០២សីហា២០២១នៅមន្ទីរពេទ្យស្រុកស្វាយជ្រំ ។
ចំពោះអ្នកវិជ្ជមានកូវីដ១៩ចំនួន៤៧នាក់ បានបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីពេទ្យស្រុកស្វាយជ្រំចំនួន១៨នាក់បញ្ជូនទៅមន្ទីរពេទ្យបង្អែកសាមគ្គីរំដួល០២នាក់និងបញ្ជូនទៅមជ្ឈមណ្ឌលព្យាបាលកូវីដ១៩ក្រុងបាវិតចំនួន២៦នាក់។និងសូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ កម្មករ កម្មការិនីដែលពាក់ព័ន្ធជាមួយអ្នកជំងឺកូវីដ-១៩ចូលមានការប្រុងប្រយត្ន័ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលកូវីដ១៩ទៅសហគមន៍ រដ្ឋបាលខេត្តស្វាយរៀង សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលពាក់ព័ន្ធជាមួយអ្នកជំងឺកូវីដ-១៩ ខាងលើ សូមបងប្អូនដែលពាក់ព័ន្ធទាំងផ្ទាល់ និងប្រយោល សូមធ្វើចត្តាឡីស័កតាមដានសុខភាព អនុវត្តតាមវិធានការណែនាំរបស់ក្រសួងសុខាភិបាល និងវិធានការ ៣ការពារ ៣កុំ របស់សម្ដេចតេជោហ៊ុនសែន។
ប្រសិនបើមានរោគសញ្ញាដូចជា៖ គ្រុនក្ដៅ, ក្អក, កណ្ដាស់, ឈឺបំពង់ក ឬដកដង្ហើមខ្លីៗ ឬ សង្ស័យ សូមមេត្តាប្រញាប់ ទៅធ្វេីតេស្តរកមេរោគ កូវីដ១៩(COVID-19) ដែលមានទីតាំងនៅជិតផ្ទះ ឬផ្ដល់ព័ត៌មានទៅអាជ្ញាធរមូលដ្ឋាន ឬទៅយកវត្ថុវិភាគសំណាកនៅប៉ុស្ដិ៍យកសំណាកដែលនៅជិតផ្ទះ ឬទំនាក់ទំនងមកក្រុមការងារស្រាវជ្រាវ និងតាមដានបុគ្គលសង្ស័យថាមានផ្ទុកជំងឺកូវីដ-១៩ ខេត្ត044 712 522 ឬ 097 503 4567 ដើម្បីមានវិធានការណ៍បន្ត។
សម្រាប់អ្នកដែលគ្មានរោគសញ្ញា សូមដាក់ខ្លួនដាច់ដោយឡែក និងតាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬទៅទីកន្លែងនោះ សូមមើលលម្អិតនៅខាងក្រោម៖