ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ និង សហការី បានអញ្ជើញ ចុះពិនិត្យមើលដំណើរការសាងសង់ទីលានចាក់សំរាមរបស់ក្រុងកំពង់ឆ្នាំង ដែលស្ថិតនៅក្នុងភូមិត្រពាំងស្បូវ ឃុំស្រែថ្មី ស្រុករលាប្អៀរ

ខេត្តកំពង់ឆ្នាំងៈនៅថ្ងៃទី៣ ខែសីហា ឆ្នាំ២០២១ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាល នៃគណៈអភិបាលខេត្តកំពង់ឆ្នាំង រួមដំណើរដោយថ្នាក់ដឹកនាំអង្គភាពពាក់ព័ន្ធក្នុងខេត្តនិងអាជ្ញាធរដែនដី បានអញ្ជើញ ចុះពិនិត្យមើលដំណើរការសាងសង់ទីលានចាក់សំរាមថ្មីរបស់ក្រុងកំពង់ឆ្នាំង  ដែលស្ថិតនៅក្នុងភូមិត្រពាំងស្បូវ ឃុំស្រែថ្មី ស្រុករលាប្អៀរ។

ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តកំពង់ឆ្នាំងបានបញ្ជាក់ថាៈគម្រោងសាងសង់ទីលានចាក់សំរាមថ្មីនេះបានធ្វើការសាង់សង់នៅលើផ្ទៃដីប្រមាណជាង ១២ហិកតា គឺជាគម្រោងកម្ចីរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ក្រោមគម្រោងកែលម្អរបរិស្ថានជុំវិញបឹងទន្លេសាបដែលបានចាប់ផ្ដើមសាងសង់កាលពីខែមេសា ឆ្នាំ២០២០ ហើយគ្រោងនេះនឹងត្រូវន៊បានបញ្ចប់នៅដំណាច់ឆ្នាំ២០២១នេះ ។

គម្រោងទាំងមូលដែលកំពងើសាងសង់រួមមាន កន្លែងចាក់សំរាម ស្រះសម្អាតទឹកកខ្វក់ចេញពីសំរាម ស្រះត្រងទឹកកខ្វក់ អគាររដ្ឋបាល អណ្ដូងសម្រាប់ត្រួតពិនិត្យគុណភាពទឹក ផ្លូវចូលទីលានកប់សំរាម បន្ទប់ម៉ាស៊ីនភ្លើង ប្រព័ន្ធលូរបង្ហូរទឹកភ្លៀង របងព័ទ្ធជុំវិញទីលានចាក់សំរាម និងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗមួយចំនួនទៀត។

អភិបាលខេត្តកំពង់ឆ្នាំងឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ បានមានប្រសាសន៍ក្នុងនាមជំនួសមុខថ្នាក់ដឹកនាំខេត្ត និងប្រជាពលរដ្ឋទូទាំងខេត្ត បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ប្រមុខរាជរដ្ឋាភិបាលកម្ពុជាដែលមានសម្តេចតេជោហ៊ុនសែន និងធនាគារអភិវឌ្ឍន៍អាស៊ី ដែលបានផ្ដល់គម្រោងដ៏មានសារៈសំខាន់នេះដល់ខេត្តកំពង់ឆ្នាំង ដើម្បីលើកកម្ពស់សោភ័ណ្ឌភាព អនាម័យ បរិស្ថានទីក្រុងនិងទីប្រជុំ

ជន ធានាបានសុខុមាលភាពល្អប្រសើរជូនប្រជាពលរដ្ឋ ដើម្បីឆ្លើយតបទៅនឹងតម្រូវការចាំបាច់ប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋក្នុងក្រុងកំពង់ឆ្នាំងផងដែរ៕ដោយ សុក្ខារិន

You might like

Leave a Reply

Your email address will not be published. Required fields are marked *