យុវជនចំនួន៤នាក់ត្រូវបានសមត្ថកិច្ចស្រុកជាំក្សាន្តវាយខ្នោះពាក់ព័ន្ធករណីរក្សាទុកនិងចែកចាយនូវសារធាតុញៀន

ព្រះវិហារៈ កាលពីថ្ងៃ ទី៣ ខែសីហា ឆ្នាំ២០២១ កម្លាំងអធិការដ្ឋាននរគបាលស្រុកជាំក្សាន្ត សហការជាមួយកម្លាំងប៉ុស្តិនរគបាលឃុំរំដោះស្រែ បានចុះបង្រ្គាបករណីរក្សាទុក ជួញដូរ ប្រើប្រាស់នូវសារធាតុញៀនដោយខុសច្បាប់ ប្រព្រិត្តនៅចំណុចភូមិរលំថ្ម ឃុំរំដោះស្រែ ស្រុក ជាំក្សាន្ត ខេត្តព្រះវិហារ។

ជនសង្ស័យដែលសមត្ថកិច្ចត្រូវឃាត់ខ្លួន ១/ឈ្មោះ ឈៀរ ចាន់ ប្រុស អាយុ២៤ឆ្នាំ មុខរបរ ជាងអ៊ុតម៉ូតូ ២/ខឿត ឈុនណា  អាយុ២០ឆ្នាំ មុខរបរ មិនពិតប្រាកដ ៣/វែង គ្រឹស្នា អាយុ២៤ឆ្នាំ មុខរបរមិពិតប្រាកដ  ៤/បុ័ត  ឆើត  អាយុ៣៧ មុខរបរកសិករ

វត្ថុតាងចាប់យករួមមានៈម្សៅក្រាមពណ៍សរថ្លាសង្ស័យសារធាតុញៀនចំនួន២៦កញ្ជប់ ១៣ កញ្ចប់ធំ ១៣កញ្ជប់តូច និងឧបករណ៍ប្រើប្រាស់មួយចំនួនទៀត ទូរសព្ឌចំនួន៣គ្រឿង។

បច្ចុប្បន្នជនសង្ស័យទាំង៤នាក់រួមនិងវត្ថុតាង សមត្ថកិច្ចរៀបចំសំណុំរឿងដើម្បីបញ្ជូនមកទៅ ការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ ចាត់ការបន្តតាមនិតិវិធីច្បាប់ផងដែរ៕ដោយ សេង ពិសិដ្ឋ

You might like

Leave a Reply

Your email address will not be published. Required fields are marked *