ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណអភិបាលខេត្តកណ្តាល ចុះពិនិត្យ ការចាក់ វ៉ាក់សាំង ជូន កុមារ ដែលមាន អាយុ ចាប់ពី ១២ ឆ្នាំ រហូតដល់ ក្រោម ១៨៧ឆ្នាំ នៅវិទ្យាល័យ សម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម ព្រែកអញ្ចាញ

ខេត្តកណ្តាល៖ ល្ងាចថ្ងៃទី០២ ខែសីហា ឆ្នាំ២០២១ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណអភិបាលខេត្តកណ្តាល បានដឹកនាំក្រុមការងារចុះពិនិត្យដំណើរនៃការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនដល់កុមារ អាយុចាប់ពី១២ឆ្នាំ ដល់១៧ឆ្នាំ នៅវិទ្យាល័យ សម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម ព្រែកអញ្ចាញ ស្ថិតនៅឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្តាល។

ឯកឧត្តមអភិបាលខេត្ត បានថ្លែងអំណរគុណ និងគោរពអរគុណ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ឧបនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានផ្តល់ឱ្យមានការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនដល់កុមារ អាយុចាប់ពី១២ឆ្នាំ ដល់១៧ឆ្នាំ នៅទូទាំប្រទេស ពិសេសខេត្តកណ្ដាល ដើម្បីបង្កើនភាពសុាំពេញលេញ នឹងឈានដល់បញ្ឈប់ព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ អោយបាននាពេលខាងមុខ។

ក្នងឱកាសនោះដែរ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល បាន អំពា នាវ ដល់ មាតាបិតា និង អាណាព្យាបាល កុមារ  ដែលមាន អាយុ ចាប់ពី ១២ ឆ្នាំ ដល់១៧ឆ្នាំ សូម នាំ កូនចៅ របស់ខ្លួន មក ទទួល វ៉ាក់សាំង បង្ការ ជំងឺ កូ វីដ -១៩ ឲ្យ បាន គ្រប់ៗ គ្នា ។

ទន្ទឹមនេះ ឯកឧត្តម អភិបាលខេត្ត  ក៏បាន ក្រើនរំលឹក ដល់ បងប្អូន ប្រជាពលរដ្ឋគ្រប់គ្នា ត្រូវ ចូលរួមអនុវត្តតាមគោលការណ៍ណែនាំរបស់ក្រសួងសុខាភិបាល និង ប្រសាសន៍របស់សម្ដេចតេជោ នាយករដ្ឋមន្ត្រី នូវវិធានការ ការពារ COVID-19 គឺ៖ ៣ការពារ និង៣កុំ ដែលជាយ័ន្តដ៏ស័ក្តិសិទ្ធ ដើម្បី កាត់ផ្តាច់ ការឆ្លង រាលដាល ជំងឺ កូ វីដ -១៩ ក្នុង សហគមន៍ របស់ យើង ។

សូមបញ្ជាក់ថា៖ក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ គិតត្រឹមថ្ងៃទី ២ ខែ សីហា ឆ្នាំ ២០២១ ទូទាំងខេត្តកណ្ដាលមានអ្នកឆ្លងជំងឺកូវីដ-១៩ សរុប ៩.៦៥៧ ករណីឆ្លងថ្មី ៤៦ករណី  ជាសះស្បើយ សរុប ៨.៦៩៤ ករណីថ្មី ៨៨ករណី និងស្លាប់សរុប ១៣៦ ថ្មី ២ករណីផងដែរ៕ដោយ  ភាវុន

 

You might like

Leave a Reply

Your email address will not be published. Required fields are marked *