អបអរសាទរ ខួប លើក ទី ២៨ នៃ ការដាក់បញ្ចូល រមណីយ ដ្ឋា ន អង្គរ ក្នុង បញ្ជី បេតិកភណ្ឌ ពិភពលោក របស់ អង្គការ យូណេស្កូ

ភ្នំពេញៈ នៅ ថ្ងៃទី ១៤ ខែធ្នូ ឆ្នាំ ២០២០ នេះ គឺជា ខួប លើក ទី ២៨ ឆ្នាំ នៃ ការដាក់បញ្ចូល រមណីយ ដ្ឋា ន អង្គរ ក្នុង បញ្ជី បេតិកភណ្ឌ ពិភពលោក របស់ អង្គការ យូណេស្កូ (១៤ ធ្នូ ១៩៩២ – ១៤ ធ្នូ ២០២០) ។
នេះ គឺជា ការ រំឭកស្មារតី កូន ខ្មែរ គ្រប់រូប ឲ្យ ចេះ ស្រឡាញ់ និង ចូលរួម ថែរក្សា បេតិកភណ្ឌ ជាពិសេស គឺ សម្តែង នូវ ការដឹងគុណ ដ៏ ជ្រាលជ្រៅ ដល់ បុព្វបុរស ខ្មែរ ដែល បាន ពលិកម្ម ដើម្បី បុព្វហេតុ អារ្យធម៌ ដ៏ រុងរឿង របស់ ខ្មែរ នា សម័យ អតីតកាល និង ការតស៊ូ ជា បន្តបន្ទាប់ របស់ ថ្នាក់ដឹកនាំ ប្រទេស ក្នុងការ ជម្នះ រាល់ ឧបសគ្គ ទាំងឡាយ ការពារ ឲ្យ បាន នូវ សម្បត្តិ បេតិកភណ្ឌ ដ៏ មានតម្លៃ របស់ ជាតិ និង ពិភពលោក ទាំងមូល ។
រដ្ឋាភិបាល កម្ពុជា បាន ប្តេជ្ញាចិត្ត យ៉ាង មុតមាំ ក្នុងការ អភិរក្ស បេតិកភណ្ឌ មួយ ដ៏ អស្ចារ្យ នេះ ។ បច្ចុប្បន្ន អង្គរវត្ត បាន ក្លាយជា គោលដៅ ទេសចរណ៍ លេខ ១ នៅលើ ពិភពលោក ដោយបាន ទាក់ទាញ ភ្ញៀវទេសចរ អន្តរជាតិ រាប់លាន នាក់ មក ទស្សនា និង បាន ស្គាល់ ពីស ម្ប តិ្ត វប្បធម៌ ប្រទេស កម្ពុជា ។ កិច្ចការពារ សម្បត្តិ បេតិកភណ្ឌ វប្បធម៌ ជា ភារកិច្ច របស់ កូន ខ្មែរ គ្រប់ៗ រូប ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *