សេចក្តីប្រកាស់ព័ត៌មានរបស់រដ្ឋបាលខេត្តកំពង់ឆ្នាំងស្តីពីការបន្តរកឃើញអ្នកវិជ្ជមានកូវីដ១៩ តាមរយះការធ្វើតេស្តរហស័រចំនួន២៨នាក់ស្រី១៧នាក់និងអ្នកស្លាប់៤នាក់

ខេត្តកំពង់ឆ្នាំង:បើយោងតាមរបាយកាណ៍របស់រដ្ឋបាលខេត្តកំពង់ឆ្នាំងដែលទទួលលបានថ្ងៃទី២សីហា២០២១ស្តីពីសេចក្តីប្រកាស់ការបន្តរកឃើញអ្នកវិជ្ជមានកូវីដ១៩ តាមរយៈការធ្វើតេស្តរហ័ស (Rapid Test )ចំនួន ២៨នាក់ស្រី១៧នាក់ អាជីវក.កសិក.កម្មក.អ្នកនេសាទ.សិសហសមន្ត្រីរាជការ.និងពលកមកពីប្រទេសថៃ.អ្នកទទួលមរណះភាពប្រុសស្រីចំនួន៤នាក់នៅថ្ងៃទី១សីហា២០២១ម្សិលមិញ ។

ក្នុងនោះអ្នកដែលមានវិជ្ជមានកូវិដ្ឋ១៩រដ្ឋបាលខេត្តកំពង់ឆ្នាំងបានដាក់ឲ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្តកំពង់ឆ្នាំង .មណ្ឌលព្យាបាលសាលាបឋមសិក្សាគំរូក្រុង.មណ្ឌលព្យាបាលវិទ្យាល័យហ៊ុនសែនបរិបូណ៌និងមណ្ឌលព្យាបាលវិទ្យាល័យហ៊ុនសែនកំពង់លែង ។

រដ្ឋបាលខេត្តកំពង់ឆ្នាំងសូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលធ្លាប់ប្រាស័យទាក់ទងដោយផ្ទាល់ឬប្រយោលជាមួយអ្នកវិជ្ជមានកូវីដ១៩ ខាងលើក្នុងរយៈពេល ១៤ ថ្ងៃមុនសូមមកពិនិត្យសំណាកជាបន្ទាន់នៅមន្ទីរពេទ្យខេត្តកំពង់ឆ្នាំង.មន្ទីរពេទ្យបង្អែកស្រុកកំពង់ត្រឡាច.មន្ទីរពេទ្យបង្អែកស្រុកបរិបូណ៌.ឬមណ្ឌលសុខភាពដែលនៅជិតបំផុត ។

ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ សូមសាធារណជនត្រូវអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវវិធានការ៣ ការពារនឹង៣កុំដើម្បីខ្លួនយើងគ្រួសារយើងនឹងសង្គមជាតិយើង ។

ក្នុងនោះករណីមរណះភាពជនជាតិខ្មែរប្រុសស្រី៤នាក់ជាអ្នកជម្ងឺកូវិដ១៩មាន: ១ ឈ្មោះ សេងពៅ ភេទស្រូអាយុ៦៦ឆ្នាំរស់នៅភូមិច្រកសង្កែឃុំស្វាយជុកស្រុកសាមគ្គីមានជ័យខេត្តកំពង់ឆ្នាំងបានចូលមកមន្ទីរពេទ្យបង្អែកស្រុកកំពង់ត្រឡាចខេត្តកំពង់ឆ្នាំងនៅថ្ងៃទី ១ សីហា ២០២១ វេលាម៉ោង ១១ និង ០០ នាទីដោយអាការហត់ដង្ហក់ឡេះឡះខ្លាំងត្រជាក់ចុងដៃចុងជើងនិងវិជ្ជមានកូវីដ19 ហើយក្រុមគ្រូពេទ្យបានដាក់ឲ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកកំពង់ត្រឡាច។

ដោយស្ថានភាពជំងឺធ្ងន់ធ្ងរបើទោះបីក្រុមគ្រូពេទ្យបានព្យាបាលតាមបច្ចេកទេសយ៉ាងណាក៏ដោយអ្នកជំងឺបានទទួលមរណភាពនៅថ្ងៃទី ១សីហា២០២១  វេលាម៉ោង ១២និង១៥ ។

ទី២ឈ្មោះ ម៉ាត់ យាងយ៉ាង ភេទប្រុសអាយុ៧៦ឆ្នាំរស់នៅក្នុងភូមិតាជេសឃុំតាជេសស្រុកកំពង់ត្រឡាចខេត្តកំពង់ឆ្នាំងបានចូលមកមន្ទីរពេទ្យបង្អែកស្រុកកំពង់ត្រឡាចនៅថ្ងៃទី ៣១ ខែកក្កដា ២០២១ នៅវេលាម៉ោង ១១:៣០ ដោយអាការហត់ដង្ហក់ត្រជាក់ចុងដៃចុងជើងនិងវិជ្ជមានកូវីត១៩។

ដោយស្ថានភាពជំងឺធ្ងន់ធ្ងរទោះបីក្រុមគ្រូពេទ្យបានយកចិត្តទុកដាក់ព្យាបាលតាមលក្ខណៈបច្ចេកទេសយ៉ាងណាក៏ដោយអ្នកជម្ងឺបានទទួលមរណភាពនៅថ្ងៃទី ១ សីហា ២០២១ វេលាម៉ោង ៦ និង ២០ នាទី ។

ទី៣ឈ្មោះ ម៉ៅ មុន្នីស៊ីណា ភេទស្រីអាយុ ៦៣ ឆ្នាំរស់នៅភូមិស្រែតាជៃឃុំអភិវឌ្ឍន៍ស្រុកទឹកផុសខេត្តកំពង់ឆ្នាំងបានចូលមកមន្ទីរពេទ្យខេត្តនៅថ្ងៃទី 1 សីហា ២០២១ វេលាម៉ោង ៣០ នាទីដោយអាការហត់ដង្ហក់ឡេះឡះខ្លាំងត្រជាក់ចុងដៃចុងជើងនិងមានវិជ្ជមានកូវិដ១៩។ហៅក្រុមគ្រូពេទ្យបានដាក់ឲ្យសម្រាកនៅផ្នែកជំងឺឆ្លងនៃមន្ទីរពេទ្យខេត្តកំពង់ឆ្នាំង។

ដោយស្ថានភាពជំងឺធ្ងន់ធ្ងរទោះបីក្រុមគ្រូពេទ្យខិតខំព្យាបាលតាមលក្ខណៈបច្ចេកទេសយ៉ាងណាក៏ដោយអ្នកជម្ងឺបានទទួលមរណភាពនៅថ្ងៃទី១ សីហា ២០២១ វេលាម៉ោង ៤ និង ៤០នាទី ។

ទី៤ឈ្មោះ ប៊ុតធួក ភាពប្រុសអាយុ ៨០ ឆ្នាំរស់នៅភូមិសាលាលេខ ៥ ឃុំអូរឫស្សីស្រុកកំពង់ត្រឡាចខេត្តកំពង់ឆ្នាំងបានចូលមកមន្ទីរពេទ្យបង្អែកស្រុកកំពង់ត្រឡាចនៅថ្ងៃ ២៦ កក្កដា ២០២១ វេលាម៉ោង ៣និង ២០នាទីដោយអាការហត់ដង្ហក់ត្រជាក់ចុងដៃចុងជើងនិងវិជ្ជមានកូវីដ១៩ ដូចគ្នា ។

ដោយសារស្ថានភាពជម្ងឺធ្ងន់ធ្ងរបើទោះបីជាក្រុមគ្រូពេទ្យខំប្រឹងព្យាបាលតាមលក្ខណៈបច្ចេកទេសយ៉ាងណាក៏ដោយអ្នកជម្ងឺបានទទួលមរណភាពនៅថ្ងៃទី ១ សីហា ២០២១ វេលាម៉ោង ៥និង០០ នាទីផងដែរ ។

ការសន្និដ្ឋានរបស់ក្រុមគ្រូពេទ្យបានបញ្ជាក់ថាអ្នកទាំងបួនបានទទួលមរណភាពបណ្ដាលមកពីរលាកសួតធ្ងន់ធ្ងនិងបណ្តាលមកពីជម្ងឺកូវីដ១៩ ។

តែទោះជាយ៉ាងណានៅថ្ងៃទី ២ សីហា ២០២១ នេះគេពុំបានទទួលរបាយការណ៍ពីអ្នកជាពីជំងឺកូវីដ១៩ នោះឡើយ ៕ដោយ សុក្ខារិន

You might like

Leave a Reply

Your email address will not be published. Required fields are marked *