ខេត្តកំពង់ឆ្នំាង :អភិបាល នៃគណៈអភិបាលខេត្តកំពង់ឆ្នាំង ឯកឧត្តម ស៊ិនសុវណ្ណារិទ្ធ និងលោកអភិបាលរងនិងជំទាវអភិបាលរងខេត្ត បានអញ្ជើញទទួលអំណោយពីសមាគមរាជសីហ៍ ដែលបានធ្វើឡើងនៅក្នុងសាលាខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី ០២ ខែសីហា ឆ្នាំ២០២១នេះ ដោយមានការចូលពីថ្នាក់ដឹកនាំនិងសមាជិកសមាគមរាជសីហ៍ផងដែរ ។
តំណាងថ្នាក់ដឹកនាំរបស់សមាគមរាជសីហ៍បានមានមតិថា ការចូលរួមផ្តល់អំណោយនាពេលនេះគឺជាការងារផ្នែកមនុស្សធម៌មួយសម្រាប់ជួយសម្រួលទុកលំបាកជាមួយរាជរដ្ឋាភិបាល និងរដ្ធបាលខេត្តដែលកំពុងជួបប្រទះនូវការខូចខាតសម្រាប់ បម្រើអោយការផ្គត់ផ្គង់ក្នុងអំឡុងពេលនៃការរីករាលនៃជំងឺកូវីដ១៩ កំពុងតែរាតត្បាតនៅបច្ចុប្បន្ននេះ បន្ទាប់មកក៏បានប្រគល់ជូននូវអំណោយដល់រដ្ធបាលខេត្ត មានអង្ករចំនួន ០៣តោន ទឹកសុទ្ធហាយតិច២០០កេស ម៉ាស់១០០០០ម៉ាស់ អាល់កុល៣០០លីត្រ និងជែលលាងដៃចំនួន១០កេស ។
អភិបាលខេត្តកំពង់ឆ្នាំង ឯកឧត្តម ស៊ិនសុវណ្ណារិទ្ធិ បានសំដែងនូវអំណរគុណ យ៉ាងជ្រាលជ្រៅចំពោះ ថ្នាក់ដឹកនាំនិងសមាជិកសមាគមរាជសីហ៍ដែលបានចូលរួមចំណែកជាមួយរដ្ធបាលខេត្ត ក្នុងការដោះស្រាយពេលខេត្តកំពុងតែមានការខ្វះខាត ហើយក៏ជាតម្រូវការចាំបាច់សម្រាប់រដ្ធបាលខេត្ត ។
ឯកឧត្តមបានមានប្រសាសន៍បន្តថាអំណោយដែលបានមកពីសប្បុរសជនត្រូវបានយកទៅបែងចែកទៅតាមគោលដៅសំខាន់ៗ ក្នុងខេត្តដូចជាផ្គត់ផ្គង់ទៅតាមមណ្ឌលធ្វើចត្តាឡីស័ក និងគ្រោះមហន្តរាយផ្សេងៗទៀត ៕ដោយ សុក្ខារិន