កំពង់ចាម : ឯកឧត្តម អ៊ុន ចាន់ ដា អភិបាលខេត្តកំពង់ចាម និង ជា ប្រធាន គណៈកម្មការ ខេត្តប្រយុទ្ធប្រឆាំងនឹង ជម្ងឺ កូ វីដ ១៩ បាន ណែនាំ ឲ្យ បង្កើត ក្រុមការងារ ថ្នាក់ ខេត្ត ក្រុង-ស្រុក ដើម្បីគ្រប់គ្រង ថែទាំ និង ព្យាបាល អ្នក ជម្ងឺ កូ វីដ ១៩ តាម ផ្ទះ ។ ថ្លែង យ៉ាង ដូច្នេះ នៅក្នុង ឱកាស អញ្ជើញ ចូលរួម ជាមួយ ឯកឧត្តម ខ្លូត ផន ប្រធាន ក្រុមប្រឹក្សា ខេត្ត ដឹកនាំ ដឹកនាំ កិច្ចប្រជុំ បន្ទាន់ ស្តីពី ” នីតិវិធី ប្រតិបត្តិ ស្តង់ដារ សម្រាប់ គ្រប់គ្រង ថែទាំ និង ព្យាបាល អ្នក ជម្ងឺ កូ វីដ ១៩ នៅតាម ផ្ទះ ” នៅ សាលប្រជុំ សាលាខេត្ត នា ព្រឹក ថ្ងៃទី ០២ ខែសីហា ឆ្នាំ ២០២១ ។
ឯកឧត្ដម អ៊ុន ចាន់ ដា អភិបាលខេត្តកំពង់ចាម បានថ្លែងថា ដោយ ផ្អែក នីតិវិធី ប្រតិបត្តិ ស្តង់ដារ សម្រាប់ គ្រប់គ្រង ថែទាំ និង ព្យាបាល អ្នក ជម្ងឺ កូ វីដ ១៩ នៅតាម ផ្ទះ គឺ តម្រូវ ឲ្យ បង្កើត ក្រុមការងារ ថ្នាក់ ខេត្ត ដើម្បីគ្រប់គ្រង ថែទាំ និង ព្យាបាល អ្នក ជម្ងឺ កូ វីដ ១៩ តាម ផ្ទះ ។ រីឯ រដ្ឋបាល ក្រុង -ស្រុក ក៏ត្រូវ រៀបចំ បង្កើត ក្រុមការងារ នៅ ថ្នាក់ក្រុង / ស្រុក ដើម្បីគ្រប់គ្រង ថែទាំ និង ព្យាបាល អ្នក ជម្ងឺ កូ វីដ ១៩ តាម ផ្ទះ ផងដែរ ។
ឯកឧត្ដម អភិបាលខេត្ត បានបញ្ជាក់ដែរថា ការព្យាបាល អ្នក ជម្ងឺ កូ វីដ ១៩ តាម ផ្ទះ នេះ គឺ ដើម្បីជួយ កាត់បន្ថយ បន្ទុក រដ្ឋាភិបាល ហើយ ការព្យាបាល តាម ផ្ទះ គឺ ធ្វើទៅបាន សម្រាប់តែ អ្នក ជម្ងឺ កម្រិត ស្រាល និង គ្មាន រោគសញ្ញា ប៉ុណ្ណោះ ។ ដូច្នេះ យើង ត្រូវបង្កើត ក្រុមគ្រូពេទ្យ នៅតាម បណ្តា ក្រុង-ស្រុក មួយក្រុម មាន សមាភាព ចំនួន១០ នាក់ ដើម្បីចុះ តាម មូល ដ្នា ន អាស្រ័យទៅលើ ក្រុង-ស្រក នីមួយៗ ដែលមាន ចំនួន ប្រជា ពល រដ្ន នៅក្នុង មូល ដ្នា ន របស់ខ្លួន ផងដែរ ៕