ព្រះវិហារៈ រដ្ឋបាលខេត្ត ព្រះវិហារ បានចេញ សេចក្តីសម្រេច កំណត់ តំបន់ មួយចំនួន ទៅជា តំបន់ ក្រហម និង តំបន់ លឿងទុំ នៅក្នុង ភូមិសាស្ត្រ ទឹកដី នៃ ខេត្តព្រះវិហារ ក្នុង រយៈពេល ១៤ ថ្ងៃ ។ តំបន់ ដែល ត្រូវ សម្រេច តំណ ត់ ជា តំបន់ ក្រហម និង តំបន់ លឿងទុំ គឺ ក្នុងភូមិ សាស្ត្រ ស្រុកជាំក្សាន្ត ក្នុង ឃុំ ចំនួន ៣គឺ មាន ឃុំ ទឹក ក្រហម ឃុំ រំដោះ ស្រែ និង ឃុំ មរតក ត្រូវបាន កំណត់ ជា តំបន់ លឿងទុំ និង ត្រូវបាន បិទ ខ្ទប់ ជា បណ្តោះអាសន្ន រយៈពេល ១៤ ថ្ងៃ ដោយ គិត ចាប់ពី ថ្ងៃទី ៣១ ខែ កក្ត ដា ឆ្នាំ ២០២១ រហូតដល់ ថ្ងៃទី ១៣ ខែសីហា ឆ្នាំ ២០២១ ។ថែមទាំងតំបន់២ទៀតកំណត់ ជា តំបន់ ក្រហម និង តំបន់ លឿងទុំ ដែល តំបន់នោះរួមមាន ភូមិសាស្ត្រ ឃុំជាំក្សាន្ត និង ទីរួមស្រុកជាំក្សាន្ត ។ ទន្ទឹមនឹង នេះដែរ រដ្ឋបាលខេត្ត ព្រះវិហារ ក៏បាន កំណត់ តំបន់ មួយចំនួនទៀត នៅក្នុងភូមិ សាស្ត្រ ទឹកដី ក្រុង ព្រះវិហារ ក៏ត្រូវ បានកំណត់ ជា តំបន់ លឿងទុំ ដែរ មាន ភូមិ ឡឥដ្ឋ ស្ថិតក្នុង សង្កាត់ កំពង់ ប្រណាក ក្រុង និង ខេត្តព្រះវិហារ ។ សូមបញ្ជាក់ថា ក្នុងអំឡុង នៃ ការអនុវត្ត វិធាន ការដែល ត្រូវ ដាក់ចេញ សម្រាប់ ភូមិ សាស្ត្រ ដែល បានកំណត់ ជា តំបន់ ក្រហម ឬ តំបន់ លឿងទុំ បុគ្គល គ្រប់ រូប ត្រូវបាន ហាម មិនឱ្យ ធ្វើដំណើរ ចេញពី លំនៅដ្ឋាន ឬ ទីសំណាក់ របស់ខ្លួន លើកលែងតែ ករណី ចាំបាច់ មួយចំនួន ដែល បាន កំណត់ដោយ អាជ្ញាធរអនុញ្ញាតិ តែប៉ុណ្ណោះ៕ដោយ សេង ពិសិដ្ឋ