អាជ្ញាធរក្រុង បាវិតបន្ត អនុវត្ត បម្រាម គោចរ របស់ រដ្ឋបាលខេត្ត ស្វាយរៀងដើម្បីទប់ស្កាត់ការីករាលដាលនៃជំងឺកូវីដ-១៩

ស្វាយរៀង ៖នៅ យប់ ថ្ងៃទី ១ ខែ សីហា ឆ្នាំ ២០២១ នេះលោក  លោក វណ្ណ សុមុន្នី អភិបាលរងក្រុង បាវិតតំណាងលោក លឹម សៀងហេង អភិបាលក្រុងបាវិតនិងជា ប្រធាន គណៈ បញ្ជា ការឯកភាព រដ្ឋបាល ក្រុង បាវិតបាន បន្ត ដឹកនាំ កម្លាំងចម្រុះ ចុះ អនុវត្ត សេចក្តីសម្រេច លេខ ០៨៣/២១ ស . ស . រ ចុះ ថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ ២០២១ របស់ រដ្ឋបាល ខេត្តស្វាយរៀង ស្តីពី ការដាក់ចេញ នូវ វិធានការ រដ្ឋបាល នៅក្នុង ភូមិសាស្ត្រ ខេត្តស្វាយរៀង រយៈពេល ១៤ ថ្ងៃ គិត ចាប់ពី ម៉ោង ២៣:៥៩ នាទី នា ថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ ២០២១ រហូតដល់ ថ្ងៃទី ១២ ខែសីហា ដើម្បី ប្រយុទ្ធ និង ទប់ស្កាត់ ការឆ្លង រាលដាល នៃ ជំងឺ កូ វីដ -១៩ ក្នុង មូលដ្ឋាន ក្រុង បាវិតខេត្តស្វាយរៀង ។

ក្នុងឱកាស នេះលោក វណ្ណ សុមុន្នី អភិបាលរងក្រុង បាវិតបានធ្វើការ ណែនាំ ដល់ បងប្អូន ប្រជាពលរដ្ឋ អាជីវករ និង អ្នកពាក់ព័ន្ធ ទាំងអស់ ត្រូវ ចូលរួម អនុវត្តតាម ខ្លឹមសារ សេចក្តីសម្រេច រប ស់ រដ្ឋបាលខេត្តស្វាយរៀងពិសេស ៖ ការលក់ដូរ ប្រកប អាជីវកម្ម គ្រប់ ប្រភេទ អនុញ្ញាត ត្រឹមតែ ការ វេច ខ្ចប់ ប៉ុណ្ណោះ ដោយ មិន អនុញ្ញាតឱ្យ អតិថិជន ចូលមក អង្គុយ ឬ ទទួលទាន នៅក្នុង បរិវេណ អាជីវ កម្មដ្ឋាន របស់ខ្លួន ឡើយ ។ ហាមឃាត់ ការជួបជុំ ការលក់ដូរ និង សេព គ្រឿង ស្រវឹង ត្រូវ អនុវត្តតាម វិធានការ បម្រាម គោចរ ( ចាប់ពី ម៉ោង ២១:០០ នាទី ដល់ ម៉ោង ៣:០០ នាទី )។

លោក វណ្ណ សុមុន្នី អភិបាលរងក្រុង បាវិត ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់បើគ្មានការចាំ បាច់សូមកុំចេញក្រៅផ្ទះហើយរាល់ការធ្វើដំណើរត្រូវមានលិខិតស្នាមបញ្ជាក់ពី អង្គភាព ស្ថាប័ន ក្រុមហ៊ុន ឬ អាជ្ញាធរមូលដ្ឋានអោយត្រឹមត្រូវនិងបន្តចូលរួម អនុវត្តតាមការអំពាវនាវរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី និងត្រូវមានស្មារតីប្រុងប្រយ័ត្នខ្ពស់ជានិច្ច ក្នុងការទប់ស្កាត់ជំងឺកូវីដ-១៩ នៅកម្ពុជាតាមរយៈការ អនុវត្តនូវវិធានការជាបន្តបន្ទាប់របស់ក្រសួងសុខាភិបាល  ជាពិសេសការរក្សាអនាម័យ លាងដៃឲ្យស្អាត   ពាក់ម៉ាសជាចាំបាច់ និង ការរក្សាគម្លាតសុវត្ថិភាពសង្គម  និងគម្លាតសុវត្ថិភាពបុគ្គល និង វិធានការ៣កុំនិង៣ការពាររបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា៕

 

You might like

Leave a Reply

Your email address will not be published. Required fields are marked *