សម្តេច តេជោ នឹងចាក់ដូសទីបី ជូនពលរដ្ឋ ដោយប្រេីវាក់សាំង អាស្ត្រាហ្សានីការ តែម្តង

ភ្នំពេញៈ សម្តេច តេជោ  បញ្ជាក់ថា ប្រជាពលរដ្ឋ ដែល ចាក់វ៉ាក់សាំង ស៊ីណូវ៉ាក់  និង  ស៊ីណូហ្វាម   រួចហើយ  នឹងទទួល បាន ការ ចាក់ ដូសទី បីគឺ  អាស្ត្រាហ្សានីការ តែម្តង ។ សម្តេច តេជោ បានណែនាំ ឱ្យ បញ្ជាទិញ អាស្ត្រាហ្សានីការ  ដើម្បី ត្រៀម ចាក់ ជាដូសទីបី  ជូនពលរដ្ឋ ដែល ចាក់វ៉ាក់សាំង លេីក ទីពីរ រួចរាល់។ ការចាក់ ដូសទី បី  ដែល ប្រើ អាស្ត្រាហ្សានីការ   នឹងមិនធ្វើលើក្មេងទេ  ដោយសារ អាស្ត្រាហ្សានីការ  ត្រូវ បាន ហាម ឃាត់ ចំពោះក្មេង ។ សម្តេច តេជោ បញ្ជាក់ថា  ដោយឡែក ចំពោះ អ្នក ចាក់ ដូសទី ១  ទី២   អាស្ត្រាហ្សានីការ វិញនោះ    នោះដូសទីបី  មិនទាន់កំណត់ថាត្រូវចាក់ វ៉ាក់ សាំង មួយណានោះទេ   ។ សម្ដេច តេជោ បញ្ជារ ឱ្យ សិក្សា ជាបន្ទាន់ ចំពោះ ដូសទីបី  សម្រាប់ អ្នក ដែល ចាក់ អាស្ត្រាហ្សានីការ  ដូសទី ១និងទី២ ។ ការចាក់ ដូសទី បី   នឹង ធ្វើ ឡើង ចំពោះ ក្រុមជា អទិភាព  និងក្រុមជួរមុខជាមុន  ដែលមានមនុស្សប្រមាណ ៥០ម៉ឺន នាក់  រួមមាននិង គ្រូពេទ្យ   ទាហ៊ាន ជាដើម  ។

You might like

Leave a Reply

Your email address will not be published. Required fields are marked *