លោកអភិបាលរងស្រុកទឹកផុសនិងក្រុមការងារចុះពិនិត្យ មើលអាជីវករលក់ដូរខាងក្រៅបន្ទាប់ពីអាជ្ញាធរបិទខ្ទប់ផ្សាររមាសជាបណ្តោះអាសន្ន

ខេត្តកំពង់ឆ្នាំង :ថ្ងៃទី០១ ខែសីហា ឆ្នាំ២០២១ នេះលោក សុខ សុន្ធីរ អភិបាលរងស្រុកទីកផុស រួមនឹងក្រុមការងារអញ្ជើញចុះពិនិត្យមើលអាជីវករលក់ដូរនៅក្រៅផ្សារបន្ទាប់ពីអាជ្ញាធរចេញសេចក្តីសម្រេចបិទខ្ទប់ផ្សាររមាសជាបណ្តោះអាសន្នក្រោយពីរកឃើញអាជីវករមានវិជ្ជមានកូវីដ១៩ ។

លោក សុខ សុន្ឌីរ អភិបាលស្រុកបានមានប្រសាសន៍ថាការលក់ដូរសម្រាប់អាជីវករទាំងអស់នៅកន្លែងនេះសុទ្ធតែអ្នកលក់ដូរគ្រឿងឧបភោគ បរិភោគ ដោយមិនអនុញ្ញាតអោយលក់ដូរទំនិញផ្សេងឡើយ ហើយអ្នកលក់ទាំងអស់ត្រូវបានធ្វើតេស្តរហ័សពិនិត្យមើលយ៉ាងម៉ត់ចត់បំផុត ។

លោកអភិបាលរងបានបញ្ជាក់បន្តថា ការលក់ដូរនៅទីនេះមិនបានអនុញ្ញាតអោយអ្នកមកពីក្រៅស្រុកលក់ដូរទេ ពីព្រោះអ្នកលក់នៅទីនេះសុទ្ធតែបានធ្វើតេស្តទាំងអស់ ។

លោកក៏បានអំពាវនាវបន្ថែមដល់អាជីវករលក់ដូរទាំងអស់ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ចំពោះជំងឺកូវីដ១៩ ដោយពាក់ម៉ាស់ បាញ់អាល់កុលលាងសម្អាតដៃជាប់ជាប្រចាំ និងមានគម្លាតសុវត្តិភាព ហើយអនុវត្តនូវវិធានការរបស់ប្រមុខរាជរដ្ធាភិបាល និងក្រសួងសុខាភិបាល ៣ការពារ និង៣កុំ ដើម្បីបងប្អូនជៀសផុតពីជំងឺដ៍កាចសាហាវនេះទាំងអស់គ្នា  ៕ដោយ សុក្ខារិន

You might like

Leave a Reply

Your email address will not be published. Required fields are marked *