ខេត្តពោធិ៍សាត់ ៖ មនុស្សប្រុសស្រី៣នាក់បានរងរបួសធ្ងន់និងស្រាលនៅក្នុងករណី គ្រោះថ្នាក់ចរាចរណ៍២ករណីផ្សេងគ្នាក្នុងថ្ងៃតែមួយក្នុងស្រុក បាកាន និង ស្រុក ក្រគរ កាលពី ថ្ងថ្ងៃទី៣១ ខែកក្កដា ឆ្នាំ ២០២១ ។បើយោង តាម របាយការណ៍ របស់ អធិការដ្ឋាន នគរបាល ស្រុក បាកាន បាន ឲ្យ ដឹង ថា ករណី គ្រោះថ្នាក់ ចរាចរណ៍ ទី ១ កើតឡើង នៅ វេលា ម៉ោង ២ និង ១១ នាទី រសៀល នៅ ចំណុច លើ ផ្លូវជាតិ លេខ ០៥ ចន្លោះ គីឡូម៉ែត្រ លេខ ២០៧-២០៨ ស្ថិត នៅ ភូមិ ព្រៃ ផ្តៅ ឃុំ បឹង ខ្នារ ស្រុក បាកាន មាន រថយន្ត ម៉ាក ហា យ ឡែ ន ឌែ រ (Toyota Highlander) ពណ៌ ប្រផេះ ពាក់ ស្លាក លេខ ភ្នំពេញ 2AS 8275 ទិស ដៅ ពី កើត ទៅ លិច ក្នុង ដំណើរ ស្រប ទិស គ្នា បើកបរ ដោយ ឈ្មោះ ឆាយ ប៉ូ រ៉ា ភេទ ប្រុស អាយុ ៣៨ ឆ្នាំ រស់នៅ ភូមិ ព្រៃ ដំរី ឃុំ ព្រៃតូច ស្រុក មោងឫស្សី ខេត្តបាត់ដំបង ( ពុំ មាន របួស ) ពេល បើកបរ មក ដល់ ចំណុច ខាងលើ បាន ជ្រុល ចង្កូត បុក ពីក្រោយ ម៉ូតូ ធន់ វ៉េវ អាល់ ហ្វា ពណ៌ ខ្មៅ គ្មាន ផ្លា ក លេខ បើកបរ ពី កើត ទៅ លិច ដោយ ឈ្មោះ យ៉ា ន គុយ ស៊ុន ភេទ ប្រុស អាយុ ៦២ ឆ្នាំ រស់នៅ ភូមិ ព្រៃ ផ្តៅ ឃុំ បឹង ខ្នារ ស្រុក បាកាន បណ្តាល ឲ្យ រង របួសធ្ងន់ ។ជន រង គ្រោះ ត្រូវ បាន គេ បញ្ជូន ទៅ សង្គ្រោះ នៅ មន្ទីរពេទ្យ កាល់ ម៉ែត្រ នៅ ទីក្រុង ភ្នំពេញ ។អធិការដ្ឋាននគរបាលស្រុកបាកានបានឲ្យដឹងថា ករណី គ្រោះថ្នាក់ ចរាចរណ៍ នេះ បណ្តាល មក ពី កត្តា ល្បឿន ។ ចំពោះ រថយន្ត នឹង អ្នកបើកបរ ត្រូវ បាន សមត្ថកិច្ច ឃាត់ខ្លួន នៅ អធិការដ្ឋាន នគរបាល ស្រុក បាកាន ដើម្បី ចាត់ការ ទៅ តាម នីតិវិធី ។ដោយឡែក របាយការណ៍របស់អធិការដ្ឋាននគរបាលស្រុកក្រគរ បាន ឲ្យ ដឹង ថា ករណី គ្រោះថ្នាក់ ចរាចរណ៍ ទី ២ កើតឡើង នៅ វេលា ម៉ោង ៩ និង ១០ នា ទិ យប់ នៅ លើ ផ្លូវជាតិ លេខ ៥ ចន្លោះ គីឡូម៉ែត្រ លេខ ១៥៥-១៥៦ ស្ថិត នៅ ភូមិ ប៉ ប៉ិត ឃុំ អន្លង់ ត្នោត ស្រុក ក្រគរ ខេត្តពោធិ៍សាត់ មាន ម៉ូតូ ម៉ាក ហុងដា សេ ១៣៥ ពណ៌ ខ្មៅ ពាក់ ផ្លា ក លេខ ភ្នំពេញ 1FM 9075 ធ្វើ ចរាចរណ៍ ពី លិចទៅ កើត បើកបរ ដោយ ឈ្មោះ រ៉ាត់ ជុំ ភេទ ស្រី អាយុ ២៩ ឆ្នាំ ភេទ ស្រី ជនជាតិ ខ្មែរ ជា កម្មការិនី រោច ក្រ កាត់ដេរ រស់នៅ ភូមិ ស្រែ ឬ ស្សី ឃុំ ក្បាល ត្រាច ស្រុក ក្រគរ ។ លុះ មក ដល់ ចំណុច កើតហេតុ ខាងលើ បាន ជ្រុល ទៅ បុក ម៉ូតូ ម៉ាក ដ្រី ម សេ ១២៥ ពណ៌ ខ្មៅ ពាក់ ស្លាក លេខ 1D 9818 ធ្វើ ដំណើរ ពី កើត ទៅ លិច បើកបរ ដោយ ឈ្មោះ សុង សយ ភេទ ប្រុស អាយុ ២២ ឆ្នាំ ជនជាតិ ខ្មែរ នៅ ភូមិ ទ ទឺង ឃុំ អន្លង់ ត្នោត ស្រុក ក្រគរ បណ្តាល ឲ្យ រង របួសធ្ងន់ ទាំង ពីរ នាក់ ។ ជន រង គ្រោះ ទាំង ២ នាក់ ត្រូវ បាន គេ បញ្ជូន ទៅ ព្យាបាល នៅ មន្ទីរពេទ្យ បង្អែក ខេត្តពោធិ៍សាត់ ។បើយោង តាម របាយការណ៍ របស់ អធិការដ្ឋាន នគរបាល ស្រុក ក្រគរ បាន ឲ្យ ដឹង ថា ករណី គ្រោះថ្នាក់ ចរាចរណ៍ នេះ បណ្តាល មក ពី កម្ម ការ នី រោងចក្រ កាត់ដេរ ជិះ ម៉ូតូ មិន ប្រកាន់ ស្តាំ ។ សមត្ថកិច្ច នគរបាល បាន យក ម៉ូតូ ២ គ្រឿង មក រក្សា ទុក នៅ ប៉ុស្តិ៍ នគរបាល រដ្ឋបាល អន្លង់ ត្នោត ដើម្បី ចាត់ការ បន្ត ទៅ តាម នីតិវិធី ៕ដោយ សុក្ខារិន