អភិបាលខេត្តកំពង់ចាម ជ្រើសរើស យកឃ្លាំង ក្នុងក្រុង-ស្រុក ចំនួន៣ ដើម្បីធ្វេីជាមណ្ឌលចត្តាឡីសក័ និងមន្ទីរពេទ្យកម្រិតស្រាល ព្យាបាលអ្នកវិជ្ជមានកូវីដ-១៩

កំពង់ចាម :  ឯកឧត្តម  អ៊ុន  ចាន់ដា  អភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩  បាន សម្រេច ជ្រើសរើស យក ឃ្លាំង  ក្នុង ក្រុង -ស្រុក  ចំនួន៣ ដើម្បីធ្វើ ជា មណ្ឌល ចត្តាឡីសក័  និងមន្ទីរពេទ្យ កម្រិតស្រាលសម្រាប់ ព្យាបាល អ្នក វិជ្ជមាន កូវីដ -១៩   ជំនួស ឲ្យ សាលា នានា ដែល ត្រូវ ដំណើរការ រៀន នាពេល ខាងមុខ ។

គួរ បញ្ជាក់ ផង ដែរថា  ក្នុង ដំណើរ អញ្ជើញ ចុះ ពិនិត្យ ទីតាំង ឃ្លាំងនានាជាមួយ មន្ត្រី ពាក់ព័ន្ធ នាព្រឹក ថ្ងៃទី ៣១  ខែកក្កដា  ឆ្នាំ ២០២១ នេះ  ឯកឧត្តមអភិបាលខេត្ត បាន សម្រេច យក ទីតាំង ឃ្លាំង នៃមន្ទីរពាណិជ្ជកម្មខេត្តកំពង់ចាម ក្នុងក្រុងកំពង់ចាម  ដេីម្បី ធ្វើជា មណ្ឌលចត្តាឡីស័ក ដែលអាចដាក់ប្រជាពលរដ្ឋឲ្យធ្វេីចត្តាឡីស័ក ប្រមាណ ជា ៨០០ ទៅ ១០០០ នាក់ ។ និងឃ្លាំង នៅក្នុងស្រុកកងមាស ធ្វើជាមណ្ឌលចត្តាឡីស័ក ដែលអាចដាក់ ប្រជាពលរដ្ឋឲ្យធ្វើចត្តាឡីស័ក ប្រមាណ ជា ៨០០ ទៅ ១០០០ នាក់ ។ ដោយឡែក ឃ្លាំង នៅក្នុងស្រុកកំពង់សៀម ត្រូវបានត្រៀម រៀបចំធ្វើ ជា មន្ទីរពេទ្យ កម្រិត ស្រាលសម្រាប់ ព្យាបាល អ្នកជំងឺកូវីដ-១៩ ដែលអាចផ្ទុក អ្នកជំងឺ បាន ប្រមាណជិត ១០០០ នាក់ ផងដែរ ។

មន្ត្រីរដ្ឋបាលខេត្តកំពង់ចាម បានបញ្ជាក់ឲ្យដឹងផងដែរថា ចាប់តាំងពីមានការគម្រាមកំហែង ដោយព្រឹត្តិការណ៍ សហគមន៍ ២០ កុម្ភៈ មកដល់ បច្ចុប្បន្ននេះ នៅក្នុងខេត្តកំពង់ចាម មានករណី ឆ្លងសរុប ចំនួន ៣.៨៩០ ករណី ក្នុងនោះ ជាសះស្បើយ ២.៩៣៧ នាក់ និង ករណី ស្លាប់ ៨៩ នាក់ ។ បច្ចុប្បន្ន អ្នក វិជ្ជមាន កូវីដ -១៩  កំពុង សម្រាកព្យាបាល នៅមន្ទីរពេទ្យមេគង្គ កំពង់ចាម មានចំនួន ៨៦៤ នាក់ ផងដែរ  ៕

 

You might like

Leave a Reply

Your email address will not be published. Required fields are marked *