លោកសុខា រ៉ាមអភិបាលស្រុករំដួលចេញមុខបដិសេធន៍ច្រានចោលទាំងស្រុង ករណីព័ត៌មានចុះផ្សាយថា បែកធ្លាយមន្ត្រីក្រោមឱវាទទម្លាយរឿងអាស្រូវ១៣ចំណុច ថាជារឿងផ្សព្វផ្សាយព័ត៌មានមិនពិត

ខេត្តស្វាយរៀង៖លោកសុខា រ៉ាម អភិបាលស្រុករំដួល បានចេញមុខបដិសេធន៏ទាំងស្រុង លើករណី បណ្តាញព័ត៌មានមួយចំនួនបានផ្សព្វផ្សាយចោទប្រកាន់រូបលោក ដែលមានចំណងជើងថា «លោកសុខារ៉ាម អភិបាលស្រុករំដួលត្រូវមន្ត្រីក្រោមឱវាទ ទម្លាយរឿងស៊ីដាច់លុយជំនួយកូវីដ១៩របស់សម្តេចតេជា និងទម្លាយរឿងចំនួន១៣ចំណុច ចោទប្រកាន់ទៅលើលោក គឺជារឿងមិនពិត ។នៅព្រឹកថ្ងៃទី៣១កក្កដា២០២១ លោកសុខា រ៉ាម អភិបាលស្រុករំដួលបាន ធ្វើសន្និស្សិតកាសែត បដិសេធន៍ ការចុះផ្សាយព័ត៌មាន តាមបណ្តាញព័ត៌មានមួយចំនួន កាលពីថ្ងៃទី៣០កក្កដា២០២១ កន្លងទៅទី១,កាត់ប្រាក់រង្វាន់លើកទឹកចិត្តមន្ត្រី មូលហេតុមានវិបត្តិកូវីដ១៩រដ្ឋបាលស្រុកមិនមានប្រមូលថវិកាណា បានដោយទិផ្សារត្រូវបិទខ្ទប់ប៉ះពាល់ជីវភាពប្រជាពលរដ្ឋ ក្នុង១ឆ្នាំប្រមូលបាន១សែនទៅ២សែនរៀល គ្រាន់តែបង់រតនាគារនិងបង់ភាគរយទៅក្រសួងមហាផ្ទៃ អស់ហើយ ទើបគ្មានប្រាក់លើកទឹកចិត្ត។ទី២, ចំពោះប្រេងសាំង ដរាបណា មន្ត្រីគាត់មានបេសកកម្ម ទើបផ្តល់ជូនបាន។៣,ការកាត់លុយមន្ត្រីក្នុង១ខែ១ម៉ឺនរៀល គឺដោយមានការឯកភាពតាមកិច្ចប្រជុំ គណអភិបាលស្រុកនិងមន្ត្រីយកប្រាក់សម្រាប់ជួលអ្នកយាមសាលាស្រុក។៤,ការតែងតាំងតំណែងមន្ត្រីតាមបក្សពួកនិងយកប្រាក់ គឺគ្មានទេ ដោយការតែងតាំងមុខតំណែងត្រូវឆ្លងកិច្ចប្រជុំវាយតម្លៃពីគណអភិបាលស្រុកទាំង៥រូប។៥,បញ្ជាឲ្យអនុប្រធានការិយាល័យសុរិយោដីស្រុកដើរគាបសង្កាត់មេឃុំ មិនឲ្យបញ្ជាក់លើឯកសារលក់ទិញដីធ្លី នេះគឺជាការពិតដោយ នីតិវិធី ការលក់ទិញដីធ្លី មន្ត្រីការិយាល័យសុរិយោដីស្រុកជាអ្នករៀបចំឯកសារ ចុះហត្ថលេខាដោយអភិបាលស្រុកបញ្ជូនទៅ បង់ពន្ធដារជូនរដ្ឋ នេះជាឯកសារគតិយុត្តិ។៦,ការបំបាត់លុយរបស់សម្តេចតេជោ ឧបត្ថម្ភដល់ការហូបចុកប្រចាំថ្ងៃ ២ម៉ឺនរៀលជូនអ្នកធ្វើចត្តាឡីស័ក គឺផ្តល់ជូនតែពលករមកពីប្រទេសថៃ ដែលមានឯកសារចេញពីព្រំដែនដែលមានមន្ទីរសុខាភិបាលខេត្តលោកអភិបាលរងខេត្តទទួលបន្ទុកជាអ្នកគ្រប់គ្រង ដូច្នេះគ្មានថវិកាផ្តល់កម្លាំងសមត្ថកិច្ចទេ។៧,ការកិបកេងយកលុយសម្តេចតេជោ ឧបត្ថម្ភអាហារកងកម្លាំងយាមទីតាំងចត្តាឡីស័ក គឺគ្មានទេ គឺសម្ភារៈរបសលោកជំទាវសង្គហបណ្ឌិតម៉ែនសំអន ផ្តល់ជូនគ្រួសារប្រជាពលរដ្ឋក្រីក្រ មិនមែនផ្តល់ជូនកងកម្លាំងទេ។៨,ចំពោះថាគម្រាមដកមន្ត្រីពីតំណែងពិសេសដកមេឃុំគ្រប់ឃុំបើមិនធ្វើតាមខ្លួនបញ្ជារ នោះគឺ អ្នកគ្មានយល់ទាល់តែសោះ តំណែងមេឃុំ គ្មានពាក់ពន្ធ័ជាមួយអភិបាលស្រុទេ គឺមេឃុំ ជានីតិបុគ្គល ជាប់ឆ្នោត មានអាណត្ត៥ឆ្នាំ ហើយនោះជាសិទ្ធិរបស់គណបក្ស។ដូច្នេះលោក«សុខារ៉ាមអភិបាលស្រុករំដួលសូមបដិសេធន៏ទាំងស្រុង សូមឲ្យសាធារណៈជនមេត្តាជ្រាប។ជាការឆ្លើយតបនឹងការចោទប្រកាន់ខាងលើនេះ លោក សុខា រ៉ាម អភិបាលស្រុករំដួល បានប្រាប់អ្នកសារព័ត៌មានថា លោកមិនបានប្រព្រឹត្ដទង្វើទាំងអស់នោះឡើយហើយរឿងនេះជារឿងមិនពិតនោះទេ។លោក សុខា រ៉ាម បញ្ជាក់ថា សព្វថ្ងៃលោកមានតែចំណាយលុយផ្ទាល់ខ្លួន សម្ភារ សម្រាប់ផ្គត់ផ្គង់ជូនកងកម្លាំងថែមទៀតផង៕

សូមអានលិខិតបំភ្លឺដូចខាងក្រោម៖

 

You might like

Leave a Reply

Your email address will not be published. Required fields are marked *