រដ្ធបាលខេត្តកំពង់ឆ្នាំងប្រជុំពិភាក្សាលើគម្រោងអភិវឌ្ឍន៍ការប្រើប្រាស់បង្គន់អនាម័យនៅទីប្រជុំជននិងតាមជនបទក្នុងខេត្តកំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង : នៅថ្ងៃទី ៣០ ខែកក្កដា ឆ្នាំ២០២១រដ្ឋបាលខេត្តកំពង់ឆ្នាំងបានបើកកិច្ច ប្រជុំពិភាក្សាការងារអភិវឌ្ឍន៍ការប្រើប្រាស់បង្គន់អនាម័យនៅទីប្រជុំជន និងតាមជនបទក្នុងខេត្ត៊ក្រោមអធិបតីភាពឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម អម សុភា អភិបាលរងខេត្ត លោកជិន រដ្ឋា ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ឆ្នាំង លោក ឆាត សុភាព នាយកអង្កការវ៉តធ័រអេតប្រចាំកម្ពុជា និងលោកស្រី ជុំ សុីណា ប្រធានសម្របសម្រួលប្រចាំខេត្ត និងលោក លោកស្រីជាមន្ត្រីក្រុមការងារផងដែរ ។លោក ឆាត សុភាព នាយកវ៉តធ័រអេតបានលើកឡើងអំពីការអភិវឌ្ឍន៍ទៅលើគម្រោងគ្មានការបន្ទោបង់ពេសវាលពាសកាលតាមទីប្រជុំជន និងទីជនបទដោយងាកមកប្រើប្រាស់បង្គន់អនាម័យបានគ្រប់គ្នាៗ ហើយអង្កការវ៉តធ័រអេតបានធ្វើកិច្ចសហការណ៍ជាមួយមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត ក្នងដំណើរការផ្សព្វផ្សាយដល់ប្រជាពលរដ្ឋមានបង្គន់ប្រើប្រាស់បានគ្រប់ៗគ្នានៅទូទាំងខេត្តកំពង់ឆ្នាំង ។ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ បានមានប្រសាសន៍ថាៈការអភិវឌ្ឍគម្រោងនេះគឺល្អសម្រាប់ខេត្តកំពង់ឆ្នាំង ហើយនិងមានការប្រើប្រាស់បង្គន់អនាម័យបានគ្រប់គ្រួសារក្នុងខេត្តមិនថានៅទីក្រុង រឺជនបទឡើយ ។ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ បានគាំទ្រនៅគម្រោងនេះនិងសុំអោយអង្កការ វ៉តធ័រអេត និងមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត សហការគ្នាព្រមទាំងធ្វើការផ្សព្វផ្សាយទៅដល់អាជ្ញាធរមូលដ្ឋាននិងប្រជាពលរដ្ឋអោយយល់ជ្រួតជ្រាបដើម្បីអោយដំណើរការគម្រោងនេះទទូលបានជោគជ័យនាពេលខាងមុខ  ៕សុក្ខារិន

 

You might like

Leave a Reply

Your email address will not be published. Required fields are marked *