ខេត្តប៉ៃលិន ៖ យោងតាមសេចក្តីសម្រេចលេខ០៩០/២១ សសរ. ចុះថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១ ស្តីពីការហាមឃាត់ ការធ្វើដំណើរចេញចូលពីខេត្តប៉ៃលិន ទៅបណ្តាខេត្តផ្សេងៗ ទៀតជាបណ្តោះអាសន្ន ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ ១៩ ។
ប្រភពព័ត៌មាននៅក្នុងលិខិតបានឱ្យដឹងថា ៖ ដើម្បីអនុវត្តតាមវិធានការរបស់រាជរដ្ឋាភិបាលស្តីពីការដាក់ចេញយុទ្ធនាការពង្រឹងវិធានការប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ១៩ ដោយហាមឃាត់ការធ្វើដំណើរឆ្លងកាត់ចេញចូល ពីខេត្តប៉ៃលិន ទៅបណ្តាខេត្តផ្សេងៗ ទៀត ជាបណ្តោះអាសន្នសម្រាប់រយ:ពេល១៤ថ្ងៃ គិតចាប់ពីវេលាម៉ោង២៣ និង៥៩នាទី ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១ ក្នុងគោលបំណប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូ វីដ១៩ ប្រភេទដែលតា (Delta) ។
ប្រភពបន្តទៀតថា ការហាមឃាត់ ការធ្វើដំណើរខាងលើ ត្រូវបានលើកលែងចំពោះ ៖ ការដឹកទំនិញគ្រប់ប្រភេទឆ្លងកាត់ផ្លូវជាតិលេខ៥៧ ត្រង់ចំណុចព្រំប្រទល់អូរសួស្តី ជាប់ព្រំប្រទល់រវាងខេត្តប៉ៃលិន និងស្រុករតនមណ្ឌល ខេត្តបាត់ដំបង និងផ្លូវជាតិលេខ៥៩ ត្រង់ចំណុចព្រំប្រទល់ស្ទឹងកុយ រវាងស្រុកសាលាក្រៅ និងស្រុកកំរៀង ខេត្តបាត់ដំបង ។ ការធ្វើដំណើរឆ្លងកាត់របស់មន្រ្តីរាជការសាធារណ:ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ក្នុងគោលដៅបំពេញការងារករណីពិសេស ដោយត្រូវបង្ហាញដល់កងកម្លាំងមានសមត្ថកិច្ច ត្រួតពិនិត្យនូវប័ណ្ណសម្គាល់ការងាររបស់ខ្លួន ឯកសារបេស កកម្ម និងឯកសារពាក់ព័ន្ធផ្សេងទៀត ។ ការធ្វើដំណើររបស់កងកម្លាំងគ្រប់ប្រភេទ ក្នុងគោលដៅបំ ពេញភារកិច្ចរបស់ខ្លួន រួមទាំងការដឹកជញ្ជូនពលករ ដែលត្រឡប់ចូលមកក្នុងខេត្តប៉ៃលិន ទៅកាន់ខេត្ត ស្រុកកំណើត ក្នុងគោលបំណង ដើម្បីធ្វើចត្តាឡីស័កបន្តចំនួន៧ថ្ងៃ នៅខេត្តសាមី ។ រថយន្តមន្ទីរពេទ្យរដ្ឋ និងឯកជន រថយន្តពន្លត់អគ្គីភ័យ និងអ្នកជំងឺធ្ងន់ធ្ងរទៅកាន់មន្ទីរពេទ្យខេត្តបាត់ដំបង ឬរាជធានីភ្នំពេញ ដើម្បីទទួលបាននូវសេវាសុខភាពចាំបាច់ និងបន្ទាន់ដោយកំណត់ចំនួនមនុស្សមិនឱ្យលើសពី៤នាក់ សម្រាប់ករណីនីមួយៗ ៕ ដោយ ៖ នីយ៉ា