ឯកឧត្តម ម៉ែន វិបុល ប្រជុំគណៈកម្មការអន្តរក្រសួងតាមរយះប្រព័ន្ធវីដេអូZoom ដេីម្បីប្រយុទ្ធនឹងជំងឺកូវីដ១៩ និងការពិភាក្សារៀបចំគ្រប់គ្រងការឆ្លង រីករាលដាលនៃ ជំងឺកូវីដ១៩ និងផែនការបិទខ្ទប់ភូមិសាស្ត្រដែលមានហានិភ័យក្នុងការឆ្លង មេរោគប្រភេទថ្មីDelta

ខេត្តស្វាយរៀង៖នាព្រឹកថ្ងៃព្រហស្បតិ៍  ៥រោច  ខែទុតិយាសាឍ  ឆ្នាំឆ្លូវ  ត្រីស័ក  ព.ស២៥៦៥  ត្រូវនឹងថ្ងៃទី ២៩   ខែមិថុនា  ឆ្នាំ២០២១ នេះ    ឯកឧត្តម  ម៉ែន  វិបុល  អភិបាលខេត្តស្វាយរៀង  និងជាប្រធានគណៈកម្មការប្រយុទ្ធប្រឆាំង  នឹងជំងឺកូវីដ១៩ខេត្ត  រួមទាំងឯកឧត្តមអភិបាលរងខេត្ត   លោកនាយករដ្ឋបាលសាលាខេត្ត  បានអញ្ជេីញចូលរួមកិច្ចប្រជុំគណៈកម្មការអន្តរក្រសួងតាមរយះប្រព័ន្ធវីដេអូZoom ដេីម្បីប្រយុទ្ធនឹងជំងឺកូវីដ១៩  និងការពិភាក្សារៀបចំគ្រប់គ្រងការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩  និងផែនការបិទខ្ទប់ភូមិសាស្ត្រដែលមានហានិភ័យក្នុងការឆ្លង មេរោគប្រភេទថ្មីDelta  ក្រោមអធិបតីភាពឯកឧត្តមសាស្ត្រា  ចារ្យ  ម៉ម  ប៊ុនហេង  រដ្ឋមន្ត្រីក្រសួងសុខាភិបាល  និងជាប្រធានគណៈកម្មការអន្តរក្រសួងដេីម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។

You might like

Leave a Reply

Your email address will not be published. Required fields are marked *