សេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តពោធិ៍សាត់ស្តីពីការបិទខ្ទប់ភូមិសាស្ត្រខេត្តពោធិសាត់រយះពេ១៤ថ្ងៃដោយចាប់គិតពីថ្ងៃទី 29 កក្កដា 2021 រហូតដល់ថ្ងៃទី 12 សីហា 2021 ដើម្បីទប់ស្កាត់ការរីករាលដាលឆ្លងនៃមេរោគកូវីត19 ប្រភេទដែលតា Deilta ចូលក្នុងសហគន៍

ខេត្តពោធិសាត់:យោងតាមសេចក្តីសម្រេចលេខ 82ស.ស.រចុះថ្ងៃទី 28 កក្កដា 2021 ដែលយើងទើបនិងទទួលបាននៅថ្ងៃទី៣០កក្កដា២០២១ស្ដីពីការបិទខ្ទប់ភូមិសាស្ត្រខេត្តកោះកុង.ខេត្តពោធិ៍សាត់.ខេត្តបាត់ដំបង.ខេត្តប៉ៃលិនខេត្ត.បន្ទាយមានជ័យ.ខេត្តព្រះវិហារនិងខេត្តសៀមរាប ដើម្បីធ្វើការទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ19 ប្រភេទដែលតាថ្មី Deilta ចូលទៅក្នុងសហគមន៍ ។

ដូចនេះរដ្ឋបាលខេត្តពោធិ៍សាត់សូមជម្រាបជូនដំណឹងដល់បងប្អូនសារធារណជននិងប្រជាពលរដ្ឋនៅក្នុងខេត្តពោធិ៍សាត់មេត្តាជ្រាប:ដើម្បីចូលរួមទប់ស្កាត់ការឆ្លងរីករាលដាលក្នុងសហគមន៍នៃជំងឺ covid 19 ប្រភេទដែលតាDeiltaនិងដើម្បីអនុវត្តនៅសេចក្តីសម្រេចលេខ 82 ស.ស.រ របស់រាជរដ្ឋាភិបាលដូចបានយោងលើលិខិតខាងលើនេះស្តីពីការខ្ទប់ខេត្តកោះកុង.ខេត្តពោធិ៍សាត់.ខេត្តបាត់ដំបង.ខេត្តប៉ៃលិន.ខេត្តបន្ទាយមានជយ័.ខេត្តព្រះវិហារ.និងខេត្តសៀមរាប.ដើម្បីធ្វើការទប់ស្កាត់ការឆ្លងចូលក្នុងសហគមន៍នៃមេរោគដែលតា Deiltaឆ្លងក្នុងសហគមន៍រដ្ឋបាលគ្រប់ខេត្តពោធិ៍សាត់ចាត់តាំងអនុវត្តសេចក្តីសម្រេចខាងលើចាប់ពីវេលាម៉ោង 23 និង 59នាទីថ្ងៃទី២៩កក្កដា២០២១រហូតដល់ថ្ងៃទី 12 សីហា 2021 ។

ទទួលបានសេចក្តីជូនដំណឹងនេះបងប្អូនសាធារណជននិងប្រជាពលរដ្ឋទូទាំងខេត្តពោធិ៍សាត់មេត្តាជ្រាបជាព័ត៌មាន ។

ទន្ទឹមនឹងនេះរដ្ឋបាលខេត្តស្នើដល់លោកស្នងការនគរបាលខេត្តមេបញ្ជាការកងរាជអាវុធហត្ថខេត្តលោកអភិបាលស្រុកក្រុងលោកលោកស្រីប្រធានមន្ទីរអង្គភាពជុំវិញខេត្តលោកមេឃុំចៅសង្កាត់មេប៉ុស្តិ៍នគរបាលរដ្ឋបាលចូលអនុវត្តខ្លឹមសារសេចក្តីសម្រេចខាងលើនេះដោយស្មារតីទទួលខុសត្រូវប្រកបដោយប្រសិទ្ធភាពខ្ពស់ ។

រដ្ឋបាលខេត្តកំពតសូមអំពាវនាវដល់បងប្អូនសាធារណជនក៏ដូចជាប្រជាពលរដ្ឋនៅក្នុងខេត្តពោធិ៍សាត់ទាំងអស់សូមចូលរួមអនុវត្តវិធានការ( 3 ការពារ 3 ក )របស់រាជរដ្ឋាភិបាលនិងសេចក្តីណែនាំនានារបស់ក្រសួងសុខាភិបាលផងដែរ ។

រដ្ឋបាលខេត្តពោធិ៍សាត់សង្ឃឹមយ៉ាងមុតមាំថាបងប្អូនសាធារណជននិងប្រជាពលរដ្ឋនៅក្នុងខេត្តពោធិ៍សាត់អស់លោកលោកស្រីនិងចូលរួមអនុវត្តរួមគ្នាទប់ស្កាត់ការរីករាលដាលឆ្លងនៃមេរោគកូវីត19 ប្រភេទដែលតាDeiltaថ្មីនេះ ៕ សុក្ខារិន

You might like

Leave a Reply

Your email address will not be published. Required fields are marked *