អាជ្ញាធរស្រុករមាសហែកសហការជាមួយក្រុមហ៊ុន Easy Pest Control-EPCចុះបាញ់ថ្នាំសម្លាប់មេរោគ ដើម្បីការពារជំងឺឆ្លងផ្សេងៗ ពិសេសការពារការរីករាលដាល នៃជំងឺកូវីដ-១៩នៅទីតាំងសំខាន់ៗក្នុងរមាសហែក

ខេត្តស្វាយរៀង៖ដោយមានការយកចិត្តទុកដាក់ពីសំណាក់ឯកឧត្តម នាយឧត្ដមសេនីយ៍ សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស  និងជាប្រធានក្រុមការងារចុះជួយស្រុករមាសហែក ឯកឧត្ដម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង បានជំរុញដល់រដ្ឋបាលស្រុករមាសហែក រៀបចំការបាញ់ថ្នាំសម្លាប់មេរោគ   ។

ហើយនៅថ្ងៃទី២៩ខែកក្តដាឆ្នាំ២០២១នេះលោក ស៊ូ ម៉ុល អភិបាល នៃគណៈអភិបាលស្រុករមាសហែក បានដឹកនាំក្រុមការងារ  សហការជាមួយក្រុមហ៊ុន Easy Pest Control-EPC តាមរយៈឯកឧត្ដម តូច ប៉ូលីវ៉ា អភិបាលរងខេត្ត និងជាក្រុមការងារស្រាវជ្រាវ និងតាមដានបុគ្គលសង្ស័យថាមានផ្ទុកជំងឺកូវីដ-១៩ ខេត្ត ចុះបាញ់ថ្នាំសម្លាប់មេរោគ ដើម្បីការពារជំងឺឆ្លងផ្សេងៗ ពិសេសការពារការរីករាលដាល នៃជំងឺកូវីដ-១៩ នៅនៅទីតាំងសំខាន់ៗចំនួន គឺ៖

ទី១ ចំណុចគល់ស្ពានទឹកវិលរហូតដល់វិទ្យាល័យរមាសហែក

ទី២ សាលាស្រុករមាសហែក

ទី៣ កងវរសេនាតូចលេខ១ (ចំការខ្នុរ)

ទី៤ ចំណុចទីស្នាក់ការគណបក្ស.ឃុំកំពង់ត្រាច

ទី៥ សាលាបឋមសិក្សាកំពង់ត្រាច

ទី៦ អធិការដ្ឋាននគរបាលស្រុក

ទី៧ ផ្នែកសឹករងស្រុក

ទី៨ គណបក្សប្រជាជនកម្ពុជាស្រុក

ទី៩ ប៉ុស្ដិ៍នគរបាលរដ្ឋបាលឃុំកំពង់ត្រាច

ទី១០ ផ្សារសំរោង

ទី១១ មណ្ឌលសុខភាពសំរោង

ទី១២ ស្នាក់ការគណបក្សកម្ពុជាឃុំអង្គប្រស្រែ

ទី១៣ ភូមិតាត្រាវ ភូមិកំពង់ត្រាច

ក្នុងឱកាសនោះដែររដ្ឋបាលស្រុករមាសហែក សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ អាជីវករ និងសាធារណជនទាំងអស់ សូមចូលរួមអនុវត្តតាមវិធានការ ៣កុំ ៣ការពារ របស់រាជរដ្ឋាភិបាលកម្ពុជា និងការណែនាំរបស់ក្រសួងសុខាភិបាល និងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្រុមហ៊ុន Easy Pest Control-EPC ដែលបានសហការចូលរួមបាញ់ថ្នាំសម្លាប់មេរោគ និងជំងឺឆ្លងផ្សេងៗដេីម្បីលេីកកម្ពស់សុខុមាលភាពក្នុងទីប្រជុំជនក្រុងស្វាយរៀង ទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ-១៩។

 

You might like

Leave a Reply

Your email address will not be published. Required fields are marked *