ខេត្តស្វាយរៀង៖ លោក សៅ សុវណ្ណី អនុប្រធានក្រុមការងារគណបក្ស ប្រជាជនកម្ពុជា ចុះជួយស្រុករំដួលខេត្តស្វាយរៀង និងក្រុមការងារនៅព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១នេះ បាននាំយកនូវទៀនវស្សា និងទេយ្យទាន ព្រមទាំងបច្ច័យមួយចំនួនប្រគេនដល់វត្តចំនួន១២ មានដូចជា: វត្តបុសមន វត្តធ្នង់ វត្តថ្នា វត្តសេរីវង្ស វត្ដព្រែកពក វត្តញង វត្តបុសផ្លាំង វត្តស្រម៉ វត្តថ្មី វត្តសង្កែ នៅស្រុករំដួល និងវត្ត២ទៀតនៅក្រុងបាវិត ខេត្តស្វាយរៀង។ ហើយការនាំយកទៀនព្រះវស្សា និងទេយ្យទានទាំងនេះ ក៏ដើម្បីប្រមូលនូវបុណ្យកុសលទាំងឡាយកើតចេញពីសទ្ធាជ្រះថ្លា ដើម្បីឧទ្ទិសជូនវិញ្ញាណក្ខន្ធលោកឪពុក សៅ យ៉ាត ព្រមទាំងជីដូន ជីតា ញាតិការទាំង៧ សណ្តាន។ សូមលោកឪពុកទៅកើតនៅទីបរមសុខឃ្លៀងឃ្លាតឡើយ។ ក្នុងឱកាសនោះលោក សៅ សុវណ្ណី ក៏បាននាំមកនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ និងសេចក្តីនឹករលឹកពីសំណាក់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលជានិច្ចកាលសម្តេចទាំងទ្វេរតែងតែមានមនោសញ្ចេតនាស្រឡាញ់រាប់អាន និងរួមសុខរួមទុក្ខជាមួយបងប្អូនជនរួមជាតិទាំងអស់ និងដោះស្រាយទុក្ខនូវបញ្ហាទុក្ខលំបាកសព្វបែបយ៉ាង គ្រប់ទីកន្លែងទូទាំងប្រទេសកម្ពុជា។ លោកបានថ្លែងនូវការកោតសរសើរប្រកបដោយការវាយតម្លៃខ្ពស់ ចំពោះក្រុមការងារសមាជិក សមាជិកា ក្រុមការងារគណបក្សគ្រប់ថ្នាក់កន្លងមក ដែលបានយកចិត្តទុកដាក់គាំទ្រ និងជំរុញលើកទឹកចិត្តដល់សមាជិកបក្ស ឱ្យមានការបំពេញភារកិច្ចសម្រេចបានជោគជ័យជាបន្តបន្ទាប់ ពិសេសការឆ្លើយតបនឹងគុណបំណាច់ និងការផ្តល់សេចក្តីទុកចិត្តជូនបងប្អូនប្រជាពលរដ្ឋដែលជាម្ចាស់ឆ្នោត ដែលថ្មីៗនេះប្រឈមនឹងបញ្ហាចំពោះមុខ បានចូលរួមយ៉ាងសកម្មដឹកនាំប្រយុទ្ធទប់ស្កាត់ជំងឺឆ្លងកូវីដ១៩ ការរក្សាសន្តិសុខ ស្ថិរភាពនយោបាយ សណ្តាប់ធ្នាប់សាធារណៈបានល្អប្រសើរ និងលើកកម្ពស់ជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋកាន់តែល្អប្រសើរ បង្កើនបាននូវជំនឿជឿជាក់លើការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា។លោកបានមានប្រសាសន៏បន្ត ទៀត ថា ៖សម្តេច តេជោ នាយករដ្ឋមន្ត្រី តែងតែ យក ចិត្ត ទុកដាក់ ខ្ពស់ ចំពោះ សុខមាលភាព របស់ បងប្អូន ប្រជាពលរដ្ឋ កម្ពុជា ជាពិសេស ការ ទប់ស្កាត់ ការ រីក រាលដាល ជំងឺ ឆ្លង កូវីដ -១៩ និង ខិតខំ ប្រឹងប្រែង ស្វែង រក វ៉ាក់សាំង បង្ការ ចាក់ ជូន ប្រជាពលរដ្ឋ ឲ្យ បាន គ្រប់ ៗគ្នា និង ដោយ ឥត គិត ថ្លៃ ដែល លោក ទេសរដ្ឋមន្រ្តី បាន ចាត់ ទុក ថា «វ៉ាក់សាំង សម្តេច តេជោ គឺ ជា វ៉ាក់សាំង ជីវិត» ជួយ បងប្អូន អោយ រួច ផុតពី ជំងឺ ចង្រៃ នេះ ។ លោក សៅ សុវណ្ណី ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋបន្តចូលរួម អនុវត្តតាមការអំពាវនាវរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី និងត្រូវមានស្មារតីប្រុងប្រយ័ត្នខ្ពស់ជានិច្ច ក្នុងការទប់ស្កាត់ជំងឺកូវីដ-១៩ នៅកម្ពុជាតាមរយៈការ អនុវត្តនូវវិធានការជាបន្តបន្ទាប់របស់ក្រសួងសុខាភិបាល ជាពិសេសការរក្សាអនាម័យ លាងដៃឲ្យស្អាត ពាក់ម៉ាស (ក្នុងករណីចាំបាច់) ប្រើកន្សែងឬក្រមា ឬក្រដាស់ ជូតមាត់សម្រាប់ខ្ទប់មាត់ ពេលក្អក ឬកណ្តាស់ និងការរក្សាគម្លាតសុវត្ថិភាពសង្គម និងគម្លាតសុវត្ថិភាពបុគ្គល និង វិធានការ៣កុំនិង៣ការពាររបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា។សូមបញ្ជាក់ថាពិធីបុណ្យចូលព្រះវស្សា ប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំចាប់ពីថ្ងៃ១រោច ខែអាសាធ ដល់ថ្ងៃ១៥ កើត ខែអស្សុជ។ ពិធីត្រូវបានចាប់ផ្តើមនៅល្ងាចថ្ងៃទី ១៥កើត ខែអាសាឍ ដោយមានការចូលរួមពីសំណាក់ បងប្អូន ចាស់ទុំ ចំណុះជើងវត្ត នាំគ្នាហែរទៀនវស្សា សំពត់ សាដក និងសម្ភារប្រើប្រាស់ផ្សេងៗ ហែរជុំវិញព្រះវិហារ និងបន្ទាប់មកសម្តែងធម៌ទេសនា និងវេរទៀនវស្សា សម្ភារប្រគេនព្រះសង្ឃ។ ប្រជាពុទ្ធបរិស័ទខ្មែរ ដែលជាអ្នកមានជំនឿមុតមាំទៅលើព្រះពុទ្ធសាសនា នៅមុនឈានមកដល់នៃកាលបរិច្ឆេទចូលព្រះវស្សានេះ តែងបាននាំយកទៀនព្រះវស្សា និងទេយ្យទានផ្សេងៗ ទៅប្រគេនព្រះសង្ឃគង់ចាំព្រះវស្សាតាមវត្តនីមួយៗផងដែរ។