ខេត្តកំពង់ឆ្នាំង :នៅថ្ងៃទី២៩កក្កដា២០២១នេះមន្ត្រីការិយាល័យផលិតកម្មនិងបសុព្យាបាលរបស់មន្ទីរកសិកម្មខេត្តកំពង់ឆ្នាំងបានចុះចាក់ថ្នាំបង្ការជម្ងឺដល់សត្វគោក្របីរបស់ប្រជាពលរដ្ឋដែលកំពុងរងនូវជំងឺដុំពកចាបនៅបណ្តាឃុំមួយចំនួនក្នុងស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង
អនុប្រធានការិយាល័យលទ្ធកម្មនិងបសុព្យាបាលនៃមន្ទីរកសិកម្មរុក្ខាប្រមាញ់ខេត្តកំពង់ឆ្នាំងលោក ហ៊ុនលី បានអោយដឹងថាក្រោយពីទទួលបានសេចក្តីរាយការណ៍របស់ប្រជាពលរដ្ឋនៅបណ្ដាឃុំមួយចំនួនក្នុងស្រុកបរិបូរណ៍ និង ស្រុកទឹកផុសលើករណីមានសត្វគោក្របីរបស់ពួកគាត់បានចេញរោគសញ្ញាចំឡែកដោយមានដុំពកនៅលើស្បែកហើយក្នុងពេលថ្មីៗនេះ មកដល់ពេលនេះមន្ត្រីរការិយាល័យផលិតកម្មនិងបសុព្យាបាលនៃមន្ទីរកសិកម្មរុក្ខាប្រម៉ាញ់ និងនេសាទខេត្តកំពង់ឆ្នាំង បានចុះទៅពិនិត្យហើយធ្វើការព្យាបាលជូនបងប្អូនប្រជាពលរដ្ឋអោយរួចផុតពីជំងឺឆ្លងដល់សត្វគោក្របីដែលជាកម្លាំងអូសទាញដ៍សំខាន់មួយនេះផងដែរ ។
អនុប្រធានការិយាល័យផលិតកម្មនិងបសុព្យាបាលនៃមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តកំពង់ឆ្នាំងលោកហ៊ុនលីបានអោយដឹងទៀតថាមន្ត្រីបសុព្យាបាលថាការចុះតាមដានដល់មូលដ្ធានព្រមទាំងធ្វើការផ្សព្បផ្សាយនៃការទប់ស្កាត់ជំងឺដុំពក ដោយបានពិនិត្យឃើញនៅក្នុងឃុំអញ្ចាញរូង ស្រុកបរិបូណ៌នៅលើ១៥គ្រួសារ ដែលមានសត្វគោចំនួន៤៩ក្បាល ក្នុងនោះរកឃើញគោដែលមានកើតរោគសញ្ញាដុំពកចាបចំនួន ៣៧ក្បាល ហើយគិតចាប់តាំងពីថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២១រហូតមកដល់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២១ម្សិលមិញនេះចុះបានចំនួន១៨៩គ្រួសារ ដែលមានសត្វគោក្របីសរុបចំនួន១២១៥ក្បាលក្នុងនោះរកឃើញគោឈឺចំនួន៣៩៣ក្បាល កំពុងព្យាបាលចំនួន២៦៨ក្បាល ហើយព្យាបាលអោយជាសះស្បើយចំនួន១២៤ក្បាល និងព្យាបាលមិនទាន់បានស្លាប់០១ក្បាល ។
ក្នុងឱកាសចុះចាក់ថ្នាំដល់សត្វគោ ក្របីនេះផងដែរអនុប្រធានការិយាល័យផល្លិតកម្មនិងបសុព្យាបាលបានធ្វើការអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋត្រូវថែទាំនិងតាមដានសុខភាពរបស់គោ ក្របី ហើយធ្វើអនាម័យសំអាតទ្រុង និងដាក់ចំណីអោយបានត្រឹមត្រូវទើបអាចជៀសផុតពីរោគសញ្ញាផ្សេងៗ ហើយប្រសិនបើកើតមាន នូវរោគសញ្ញានៅលើសត្វគោ ក្របី ដែលផ្លែកគួរអោយសង្ស័យត្រូវរាយការណ៍ជាបន្ទាន់ដល់អាជ្ញាធរដផម្បីជួយអន្តរាគមន៍ជូនបងប្អូនបានទាន់ពេលវេលា ។
អនុប្រធានការិយាល័យផលិតកម្មនិងបសុព្យាបាលនៃមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តកំពង់ឆ្នាំងបានបញ្ជាក់ឲ្យដឹងទៀតថាកម្លាំងការិយាល័យផលិតកម្មនិងបសុព្យាបាលនៃមន្ទីរកសិកម្មខេត្តកំពង់ឆ្នាំងបន្តចុះត្រួតពិនិត្យមើលសត្វគោក្របីនៅតាមបណ្ដាស្រុកផ្សេងៗទៀតគ្រាដែលរដូវភ្លៀងកំពុងធ្លាក់ជាបន្តបន្ទាប់៕ដោយ សុក្ខារិន