ព្រះវិហារ៖ជនសង្ស័យម្នាក់ឈ្មោះ ផុន កុលចំរើន (ហៅ ង៉ា ) នៅភូមិ បឹងព្រាវ ឃុំ បឹងព្រាវ ស្រុកស្រែអំបិល ខេត្តកោះកុង ត្រូវបានកម្លាំងស្នងការដ្ឋាននគរបាលខេត្តព្រះវិហារសហការជាមួយ ខុទ្ទកាល័យសម្តេចតេជោស្រាវ ជ្រាវ នឹងចាប់ខ្លួនបន្ទាប់ពីជនសង្ស័យរូបនេះបានឡាយវីដេអូជេរ ដៀលប្រមាថ ប្រមុខរដ្ឋាភិបាលពីបញ្ហាចាក់វ៉ាក់សាំងការពារកូវីដ១៩។
ការឃាត់ខ្លួននេះនៅថ្ងៃទី ២៦ ខែកក្កដា ឆ្នាំ២០២១វេលាម៉ោង16,00,រសៀលកន្លងទៅនេះ។ សមត្ថកិច្ចពាក់ព័ន្ធបានអោយដឹងថាកន្លងទៅជនសង្ស័យរូបនែះបានឡាយវីដេអូជេប្រមាថប្រមុខរដ្ឋាភិបាលពីបញ្ហាចាក់វ៉ាក់សាំងការពារកូវីដ១៩ម្តងរួចហើយដែលប្រព្រឹត្តទៅនៅ ខេត្កកោះកុងចំនួន1លើក បន្ទាប់មកនៅក្នុងព្រៃនៃទឹកដីឃុំរំដោះស្រុករវៀងចំនួន (7 )លើក ទើបត្រូវជាប់អន្ទាក់សមត្ថកិច្ចតែម្តង។ ហើយមកទល់មកដល់ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១នេះ តុលាកាបានចេញដីកាបង្គាប់អោយឃុំ ខ្លួនលេខ (2374) នៅពន្ធនាគារខេត្តព្រះវិហារផងដែរ៕