លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានផ្ដល់អំណោយជាសម្ភារៈអាកុល ៦០កាន និងម៉ាស៣ម៉ឺនម៉ាស ជូនកងទ័ពឈរជើងតាមព្រំដែន ដែលជាសម្ព័ន្ធមេត្រីភាព ដើម្បីយកទៅប្រើប្រាស់ និងទប់ស្កាត់ជម្ងឺកូវីដ-១៩

ភ្នំពេញៈ សម្ភារៈបង្កាជំងឺកូវិដ-១៩ មានអាកុលចំនួន៦០ កាន និងម៉ាសចំនួន៣ ម៉ឺនម៉ាសត្រូវបានរដ្ឋបាល រាជធានីភ្នំពេញ ផ្ដល់ជូនកងទ័ពឈរជើងតាមព្រំដែន ដែលបានចងសម្ព័ន្ធមេត្រីភាព ជាមួយរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីបង្ការនិងទប់ស្កាត់ជម្ងឺកូវិដ-១៩ ខណៈជម្ងឺនេះបាន នឹងកំពុងរាលដាលចូលដល់សហគមហើយនោះ។
ពិធីប្រគល់និងទទួលនេះបានធ្វើឡើង នារសៀលថ្ងៃទី១១ ធ្នូ ឆ្នាំ២០២០កន្លងទៅ ក្រោមអធិបតីភាព លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកឧត្តមសេនីយ៍ទោ ឌឹម បូណា មេបញ្ជាការរងកងពលធំអន្តរាគមន៍លេខ៣ នៅសាលារាជធានីភ្នំពេញ។
សម្ភារៈនេះមានអាកុល និងម៉ាស ត្រូវបានប្រគល់
ជូនទៅអង្គភាពចំនួន៧អង្គភាពមាន ៖ -អង្គភាពកងពលធំអន្តរាគមន៍លេខ៣ អាកុលចំនួន១៤កាន និងម៉ាសចំនួន៦០០០ម៉ាស។ -កងពលតូចអន្ដរាគមន៏លេខ៧ អាកុល១០កាន និងម៉ាស៥០០០ម៉ាស ។ -កងពលតូចអន្តរាគមន៍លេខ៩ អាកុលចំនួន១០កាន ម៉ាសចំនួន៥០០០ ម៉ាស់ ។ -កងពលតូចអន្ដរាគមន៏លេខ៨ អាកុល១០កាន និងម៉ាស ៥០០០ម៉ាស ។ -កងពលតូចអន្តរាគមន៍លេខ១២៨ ចំនួន១០កាន ម៉ាស៥០០០ម៉ាស ។
-បញ្ជាការដ្ឋានអង្គរក្សប្រចាំការព្រះវិហារចំនួន៣កាន និងម៉ាស២០០០ម៉ាស ។-វរៈនគរបាលការពារព្រំដែន ៧៩៣ អាកុលចំនួន៣កាន និងម៉ាស២០០០ម៉ាស ។
សរុបទាំងអស់អាកុលចំនួន៦០កាន និងម៉ាសចំនួន៣ម៉ឺន ម៉ាស ។
លោកឧត្តមសេនីយ៍ទោ ឌឹម បូណា មេបញ្ជាការរងកងពលធំអន្តរាគមន៍លេខ៣ ក្នុងឱកាសនោះបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ លោក ឃួង ស្រេង. អភិបាលរាជធានីភ្នំពេញ ដែលតែងតែគិតគូរចំពោះកងទ័ពឈរជើងតាមព្រំដែន ដែលចងសម្ព័ន្ធមេត្រីភាពជាមួយរដ្ឋបាលរាជធានីភ្នំពេញ ដោយកន្លង មកតែងផ្តល់នូវគ្រឿងឧបភោគ បរិភោគថវិកាជារៀងរហូតមក ដើម្បីផ្ដលើការលើកទឹកចិត្តដល់ កងទ័ពឲ្យកាន់តែមានភាពអង់អាចក្លាហានឡើង ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *