លោក តូច ប៉ូលីវ៉ា ចូលរួមក្នុងពិធីប្រគល់ ទទួលសម្ភារៈពីឱសថស្ថាន អរុណរះ

ស្វាយរៀងៈនៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២០ លោក តូច ប៉ូលីវ៉ា អនុប្រធាន សសយកខេត្តតំណាងលោក ឌី វិជ្ជា ប្រធាន សសយក ខេត្តស្វាយរៀង បានចូលរួមក្នុងពិធីប្រគល់ ទទួលសម្ភារៈពីឱសថស្ថានអរុណរះ អង្ករ ១តោន ស្មើ ៤០បាវ មី ១០កេស ត្រីខ ១កេស អាកុល ២កាន ស្មើ ៦០លីត្រ ម៉ាសខ្មែរ ១កេស ស្មើ ២៥០០ម៉ាស ថវិកា ៥០មុឺន រៀល ។
នាឱកាសនោះលោកអនុប្រធាន បានថ្លែងអំណរគុណដល់លោក ថោង ប៊ុនធឿន និងក្រុមគ្រួសារ ដែលជាម្ចាស់អំណោយ និងមានប្រសាសន៍ថា អំណោយដែលបានផ្ដល់ជូននៅថ្ងៃនេះ និងយកទៅចាត់ចែងប្រើប្រាស់ក្នុងសកម្មភាពមនុស្សធម៌ សកម្មភាផ្សេងៗ រួមទាំងយុទ្ធនាការផ្សព្វផ្សាយអប់រំនូវវិធានការបង្ការ ទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ជួយដល់ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតផងដែរ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *