ឯកឧត្ដម ឧត្ដមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តការសឹករងកំពង់ធំ ចុះនាំយកស្បៀងអាហាផ្ដល់ជូនគ្មួយស្រីដែលម្ដាយរត់ចោល

កំពង់ធំៈ ពិត ជា គួរឲ្យ សង្វេកណាស់ ដែល មាន ម្ដាយ ចិត្ត អប្រិយ បោះ បង់ ចោល កូន ស្រី ដែល កំពុង នៅ សិក្សា រៀន សូត្រ ឲ្យ នៅ តែ ម្នាក់ ឯង ក្នុង ខ្ទមកំសត់ដំបូលស្លឹក ជញ្ជាំង បាំង ខ្យល់ ទៅតាមប្រុសថ្មី ទុក ឲ្យ ក្មួយ ស្រី ដែល ធ្លាប់ កំព្រា ឪពុក ស្លាប់ចោលជាងដប់ឆ្នាំមកហេីយ ឲ្យ រស់នៅ កណ្តោច កណ្តែង តែ ម្នាក់ឯង ។
ក្មួយ ស្រី ឈ្មោះ មួន ចន្ទ្រា អាយុ ១៥ បច្ចុប្បន្ន រស់ នៅ ភូមិ អូរ គរូកែរ ឃុំ សំបូរ ស្រុក ប្រសាទ សំបូរ ខេត្ត កំពង់ធំ ។ កាលពីថ្ងៃ ទី១២ ខែធ្នូ ឆ្នាំ២០២០ ដោយ ក្តី អាណិត អាសូរ ក្នុង នាម មេបញ្ជាការ តំបន់ ប្រតិបត្តិការ សឹក រង កំពង់ ធំ ឯកឧត្តមឧត្តមសេនីយ៍ទោ សោមស៊ុន និង សហការី បាន នាំ យក នូវ ស័ង្កសី ចំនួន ៣០ សន្លឹក អង្ករ ចំនួន ២៥ គីឡូ ក្រាម មីម៉ាម៉ា ចំនួន មួយ កេស ទឹក ត្រី ទឹក ស៊ីអ៊ីវ ចំនួន មួយ យួរ និង ថវិកា មួយ ចំនួន ផ្តល់ ជូន ក្មួយ ស្រី និង បាន ចាត់ ចែង កង កម្លាំង ផ្នែក សឹក រង ប្រសាទ សំបូរ នៃបញ្ជាការ ដ្ឋាន តំបន់ ប្រតិបត្តិការ សឹក រង កំពង់ ធំ សាងសង់ ជម្រក ជូន ក្មួយ ស្រី រស់ នៅ ឲ្យ បាន សមរម្យ ផងដែរ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *