ខេត្តព្រះវិហារ ៖ ឯកឧត្ដម ឧត្ដមសេនីយ៍ឯក សួន ខាំឡរ ប្រធានក្រុមការងារ ឯកឧត្ដម ស៊ុន ចាន់ដារ៉ាអនុប្រធាន ក្រុមការងារ រាជរដ្ឋាភិបាលចុះជួយក្រុងព្រះវិហារ បានដឹកនាំក្រុមការងារចុះជួយក្រុង នាំយកសម្ភារសប្បរសជន រួមមាន ម៉ាសិនព្រិន១គ្រឿង លេបថប១គ្រឿង បរិក្ខាថ្នាំពេទ្យ រួមមានថ្នាំបន្តក់ភ្នែក ថ្នាំគ្រាប់ ថ្នាំចាក់ សេរ៉ូមផ្អែមប្រៃ និងម៉ាស់ អាកុល ជេល គិតជាទឹកប្រាក់ជិត៥០០០$មកប្រគល់ជូនសាលាក្រុងព្រះវិហារដើម្បីចែកចាយដល់ប្រជាពលរដ្ឋត្រូវការ ការប្រគល់សម្ភារនេះបានធ្វើឡើងនាព្រឹកថ្ងៃ ទី១២ ខែធ្នូ ឆ្នាំ២០២០នេះស្ថិនៅ ស្នាក់ការគណៈបក្សប្រជាជនកម្ពុជាក្រុងព្រះវិហារ។
ឯកឧត្ដមប្រធានក្រុមការងារចុះជួយក្រុងបានមានប្រសាសន៍ថ្លែងនូវការអរគុណចំពោះ ឯកឧត្ដម មាន ស៊ីសុវ និង លោកជំទាវ ឱ ធីតា ដែលបានចូលរួមបរិច្ចាគនូវសម្ភារ ផ្ទាល់ខ្លួន ក្នុងការផ្តល់ឱ្យក្រុមការងារសម្រាប់គាំទ្រដល់ការងារប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ដែលនេះសបញ្ជាក់ឱ្យឃើញនូវកាយវិការប្រកបដោយសប្បុរសធម៌ និងជាវប្បធម៌នៃការចែករំលែកទៅលើការជួយគ្នាក្នុងគ្រាលំបាក។
ឯកឧត្តមប្រធានក្រុមការងារបានបញ្ជាក់ថា អំណោយដែលបានយកមកផ្ដល់ជូនរដ្ឋបាលក្រុងនៅថ្ងៃនេះ និងយកទៅចាត់ចែងប្រើប្រាស់ក្នុងសកម្មភាពនានា រួមទាំងយុទ្ធនាការផ្សព្វផ្សាយអប់រំនូវវិធានការបង្ការ ទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ការងារមនុស្សធម៌ ជួយដល់ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតស្របតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាផងដែរ ៕