ព្រះសីហនុៈ នៅព្រឹកថ្ងៃទី12 ខែធ្នូ ឆ្នាំ2020នេះ ឯកឧត្ដម ជួន ណារិន ស្នងការនគរបាលខេត្តតំណាងឲ្យកងកំលាំងទាំងអស់ នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បាននាំយកថវិការស្ម័គ្រចិត្តរួមគ្នារបស់កងកំលាំង សម្រាប់ចូលរួមជាមួយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីទិញវ៉ាក់សាំងការពារមេរោគកូវីត១៩ តាមរយៈ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ដែលមានទឹកប្រាក់សរុបរូមមាន៖ ជាប្រាក់រៀល 12,795,000 ៛ (ដប់ពីរលាន ប្រាំពីររយកៅសិបប្រាំពាន់ រៀលគត់) និងទឹកប្រាក់សរុបជាដូល្លា 4,730 ដូល្លារ (បួនពាន់ ប្រាំពីររយសាមសិប ដូល្លារអាមេរិកគត់)៕ការចូលរួមបរិច្ចាគនេះ បានធ្វើឡើងបន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន ប្រកាសពីការត្រៀមថវិកាទិញវ៉ាក់សាំងកូវីដ-១៩ មកចាក់ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ស្របពេលដែលជំងឺកូវីដ១៩ កំពុងបានឆ្លងចូលដល់សហគមន៍កម្ពុជា។
សូមបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន នៅល្ងាចថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២០កន្លងទៅនេះ បានប្រកាសពីការត្រៀមបម្រុងថវិកា សម្រាប់ទិញវ៉ាក់សាំងយកមកចាក់ ជូនប្រជាជនដោយឥតគិតថ្លៃ ជាជំហានដំបូងចំនួន ១លានដូស ដើម្បីចាក់ជូនប្រជាពលរដ្ឋប្រមាណ ៥០ម៉ឺននាក់ជាលើកទី១ផងដែរ៕