នាល្ងាច ថ្ងៃ ទី សុក្រ ទី ១១ ខែ ធ្នូ ឆ្នាំ ២០២០ ឯកឧត្ត ឧត្តមសេនីយ៍ទោសោម ស៊ុន មេបញ្ជារការតំបន់ប្រតិបត្តិការសឹករងកំពង់ធំនិងជា ប្រធាន គណៈកម្មាធិការ សមាគម អតីត យុវជន កម្ពុជា ខេត្ត កំពង់ធំ អមដំណើរ ដោយ លោក វរសនីយ៍ ត្រី អុិន ប៉ូ មេបញ្ជាការ ផ្នែក សឹក រង ប្រាសាទ សំបូរ នៃបញ្ជា ការ ដ្ឋាន តំបន់ ប្រតិបត្តិការ សឹក រង កំពង់ធំ បាន ដឹកនាំ សហការី រួម ជាមួយ អាជ្ញាធរដែនដី បានទៅ ផ្សព្វផ្សាយ វិធានការ ការ ពារ ប្រយុទ្ធ ប្រឆាំង មេរោគ កូវីដ ១៩ ជូន ដល់ ក្រុម គ្រួសារ អតីត យុទ្ធ ជន និង ប្រជាពលរដ្ឋ នៅ ភូមិ អូរ គ្រូ កែ ឃុំ សំបូរ ស្រុក ប្រាសាទ សំបូរ ខេត្តកំពង់ធំ និង បាន នាំយក នូវ អំណោយ របស់ ឯកឧត្តម ឧត្ដមសេនីយ៍ ឯក ហ៊ុន ម៉ាណែត អគ្គ លេខាធិការ រង សមាគម អតីត យុទ្ឋជន កម្ពុជា ទៅ ឧបត្ថម្ភ ជូន អតីត យុទ្ធ ជន ពិកា រ និង គ្រួសារ អតីត យុទ្ធ ជន ពលី ចំនួន ៨ គ្រួសារ ដោយ ក្នុង មួយ គ្រួសារ ទទួល បាន នូវ អង្ករ ចំនួន ២៥ គីឡូក្រាម មីម៉ាម៉ា ចំនួន មួយ កេស ទឹក ត្រី ទឹក ស៊ីអ៊ីវ ចំនួន មួយ យួរ ម៉ាស់ ក្រណាត់ ចំនួន ១២ ម៉ាស់ និង ថវិកា មួយ ចំនួន ផងដែរ ។