អភិបាលខេត្តកំពង់ចាម ចុះពិនិត្យគម្រោងស្ថាបនាផ្លូវក្រាលកៅស៊ូប្រភេទAC ចំនួន៣ខ្សែ ក្នុងក្រុងកំពង់ចាម

កំពង់ចាម : លោក អ៊ុន ចាន់ដា អភិបាលខេត្ត កំពង់ចាម រួមដំណេីរ ជាមួយ អភិបាល រង ខេត្ត នាព្រឹក ថ្ងៃ ទី ១១ ខែធ្នូ ឆ្នាំ ២០២០ នេះ បាន ដឹកនាំ មន្ត្រី ជំនាញ ពាក់ព័ន្ធ អញ្ជេីញចុះ ពិនិត្យ គម្រោង ស្ថាបនា ផ្លូវ ក្រាល កៅស៊ូ ប្រភេទ AC ចំនួន ៣ខ្សែ នៅ ក្នុង ក្រុងកំពង់ចាម ។

គួរ បញ្ជាក់ ផង ដែរ ថា គម្រោង ស្ថាបនា ផ្លូវ ក្រាល កៅស៊ូ ប្រភេទ AC ចំនួន ៣ខ្សែ នេះ រួមមាន ៖ ខ្សែទី១ (ផ្លូវលេខ ៧ ចាស់ ) ប្រវែង ១,៥៦២ ម៉ែត្រ ទទឹង ១០ ម៉ែត្រ ចាប់ពីកែងវរង្វង់មូល ១-៧៩ ភូមិទី៦ សង្កាត់វាលវង់ ដល់ផ្លូវមុនីវង្ស ភូមិទី៤ សង្កាត់ វាលវង់ ក្រុងកំពង់ចាម។

ខ្សែទី២ (ផ្លូវលេខ ៥១) ប្រវែង ៥១២ ម៉ែត្រ ទទឹង ៨ ម៉ែត្រ ចាប់ពីស្តុបលំហែរផ្លូវជាតិលេខ៧ថ្មី ភូមិបឹងស្នាយ សង្កាត់សំបួរមាស ដល់ផ្លូវលេខ៧ចាស់ ភូមិទី៦ សង្កាត់វាលវង់ ក្រុងកំពង់ចាម។

ខ្សែទី៣ (ផ្លូវលេខ ៥៥) ប្រវែង ៧៧១ ម៉ែត្រ ទទឹង ៧,៥ម៉ែត្រ ៨ម៉ែត្រ ចាប់ពីផ្លូវភ្លោះព្រះបាទ មុនីវង្ស ភូមិទី៤ សង្កាត់វាលវង់ ទល់ផ្លូវលេខ ៨៥ ភូមិទី៦ សង្កាត់វាលវង់ ក្រុងកំពង់ចាម។

ឆ្លៀត ក្នុង ឱកាស អញ្ជើញ ចុះ ពិនិត្យ គម្រោង ស្ថាបនា ផ្លូវ ខាង លើនេះ ដែរ លោក អ៊ុន ចាន់ដា អភិបាល ខេត្ត កំពង់ចាម រួមនឹង ប្រតិភូ អមដំណើរ ក៏បាន ជួប សំណេះសំណាល សាកសួរ សុខទុក្ខ បងប្អូន ប្រជាពលរដ្ឋ ដែល រស់នៅ អម សងខាង ផ្លូវ ដោយ គាត់ មាន ការ ត្រេកអរ ជា ខ្លាំង ព្រោះ បច្ចុប្បន្ន នេះ ប្រទេស ជាតិ យើង មាន សុខសន្តិភាព ទេីបមាន ការ អភិវឌ្ឍន៍ រីកចម្រើន ជា បន្តបន្ទាប់ ជាក់ស្តែង ដូចជា ការ ស្ថាបនា ផ្លូវ ក្រាល កៅស៊ូ ប្រភេទ AC នេះ គឺជា ការ បង្ក លក្ខណៈ ងាយ ស្រួល សម្រាប់ ការ ធ្វើដំណើរ របស់ បងប្អូន ប្រជាពលរដ្ឋ ផង ដែរ ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *