អភិបាលខេត្តព្រះវិហារ នាំយកអំណោយមនុស្សធមចែកជូនពលរដ្ឋមានជីវភាពខ្វះខាត

ព្រះវិហារ៖នៅព្រឹកថ្ងៃទី ០៧ ខែ មករា ឆ្នាំ ២០២១ នេះឯកឧត្តម ប្រាក់ សុវណ្ណ អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះវិហារ បាននាំយកអំណោយមនុស្សធម៌ទៅផ្តល់ជូនប្រជាពល រដ្ឋចំនួន៣០ គ្រួសារ (មានជីវភាពខ្វះខាត ១២ គ្រួសារ ស្ត្រីម៉េម៉ាយមានកូនច្រើន៦ គ្រួសារ កុមារកំព្រា១ គ្រួសារ ជនពិការ ២ គ្រួសារ ចាស់ជរាគ្មានទីពឹង ៩ គ្រួសារ ) មកពី៧ ភូមិ ឃុំស្រអែម ស្រុកជាំក្សាន្ត ។

នៅក្នុងឱកាសនោះដែរឯកឧត្តម ប្រាក់ សុវណ្ណប្រធានគណ: កម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះវិហារ បានពាំនាំនូវប្រសាសន៍ផ្តាំ ផ្ញើសាកសួរសុខទុក្ខពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលសម្តេចតែង តែគិតគូរពីសុខទុក្ខរបស់បងប្អូនជានិច្ច ពោលគឺទីណាមានការលំបាកទីនោះមានកាកបាទក្រហមកម្ពុជា និងបានផ្តាំផ្ញើសូមអោយបងប្អូនថែរក្សាសុខភាព ត្រូវមានអនាម័យ និងលាងសម្អាតដៃជាមួយសាប៊ូឱ្យបានជាប់ជាប្រចាំចូលរួមការពារ ទប់ស្កាត់មេរោគ កូវីដ១៩ ។

សម្ភារផ្តល់ជូនក្នុងៗគ្រួសាររួមមាន៖អង្ករ២៥គីឡូ មី១កេស ត្រីខ១យួរ ទឹកស៊ីអ៉ីវ១យួរ សារុង១ មុង១ ភួយ១ ក្រមា១ ទឹកសុទ្ធ១យួរ អាហារបំប៉ន១០កញ្ចប់  និងថវិការមួយចំនួន ប្រគេនព្រះសង្ឃគង់នៅវត្តកែវគីរីសិក្ខាស្វរៈ អង្ករ ១០០គីឡូ មី៦ កេស ទឹកក្រូច២ កេស ទឹកសុទ្ធ ២ កេស និងថវិកាសប្បុរសជនចំនួន ១,៦៨២,០០០រៀល៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *