ព្រះវិហារៈ នៅព្រឹកថ្ងៃទី៦ខែមករា ឆ្នាំ២០២១នេះលោក ប្រាក់ សុវណ្ណ អភិបាលនៃគណៈអភិបាលខេត្តព្រះវិហារ បានដឹកនាំរដ្ឋបាលខេត្តព្រះវិហារ អញ្ជើញ ធ្វើសេចក្ដីបួងសួងអុជធូបសុំសេចក្តីសុខសេចក្ដីចំរើននៅមុខរូបសំណាក់លោកតាឌី ដែលជាអតីតមេទ័ពដែលមានបារមីខ្លាំងពូកែនឹងស័កសិទ្ធិប្រចាំក្នុងខេត្តព្រះវិហារ។
ពិធី នេះបានប្រារព្វធ្វើឡើងក្រោមវត្តមានរបស់លោកប្រាក់ សុវណ្ណអភិបាលនៃគណះអភិបាលខេត្តព្រះវិហារនឹងលោកជំទាវ លោក ឡុង សុវណ្ណ ប្រធានក្រុមប្រឹក្សាខេត្តព្រមទាំងអស់លោក លោកជំទាវដែលជាអភិបាលរងខេត្តនឹងថ្នាក់ដឹកនាំ បណ្តាអង្គភាពមន្ទីរ នានាចំណុះខេត្តព្រះវិហារជាច្រើនកុះករផងដែរ។
ក្នុងនោះលោក អភិបាលខេត្តបានបួងសួងដល់បារមីវត្ថុសក្ក័សិទ្ធក្នុងលោកជាពិសេសបារមីដ៏មហាសក្ក័សិទ្ធិលោកតាឌីដែលជាអតីតមេទ័ពសូមអោយលោកជួយប្រោះព្រហ្មពរជ័យជូនដល់ថ្នាក់ដឹកនាំកំពូលៗក្នុងជួររាជរដ្ឋាភិបាលក៏ដូចជាជួរថ្នាក់ដឹកនាំបណ្តារាជធានីខេត្តក្រុងស្រុកទាំង២៥ខេត្តក្រុងក្នុងព្រះរាជាណាចក្រកម្ពុជាប្រជាពលរដ្ឋទូទាំងព្រះរាជាណាចក្រកម្ពុជាជាពិសេសប្រជាពលរដ្ឋក្នុងខេត្តព្រវិហារផ្ទាល់តែម្តងសូមកុំអោយមានរោគាព្យាធិឈ្នះអស់មាសត្រូវទាំងឡាយទាំងពួងចាប់ពីថ្ងៃនេះទៅ៕