លោកជំទាវ បាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន បន្តផ្តល់មូលនិធិជូនចាស់ជរាគ្មានទីពឹងគ្មានសាច់ញាតិកូនចៅ ព្រាត់បាត់បង់អស់ តាំងសម័យសង្គ្រោម ប៉ុលពត

ប៉ៃលិន ៖ លោកជំទាវ បាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន បានរៀបរាប់ឱ្យដឹងថា ៖ ឱ្យតែដល់ថ្ងៃទី០៥ ជារៀងរាល់ខែ គឺជាថ្ងៃកំណត់នៃការបើកប្រាក់ឧបត្ថមជូនដល់លោកឪពុក អ្នកម្តាយរបស់ខ្ញុំ ដែលពួកគាត់ ជាចាស់ជរា គ្មានទីពឹងគ្មានសាច់ញាតិកូនចៅ ព្រាត់បាត់បង់អស់ តាំងសម័យសង្គ្រោម ប៉ុល ពត រហូតមកដល់បច្ចុប្បន្ន បានធ្វើអោយពួកគាត់ជួបការលំបាក ខណៈពេលមានអាយុច្រើន ។

លោកជទាវបន្តទៀតថា នាងខ្ញុំបានប្រមូលផ្តុំ ដើម្បីចិញ្ចឹមពួកគាត់អស់រយៈពេល៨ឆ្នាំជាងមកហើយ ទោះបីខ្ញុំស្ថិតក្នុងកន្លែងណា ទីណា មានការលំបាកបែបណា ក៍នាងខ្ញុំតែងតែខិតខំប្រឹងប្រែងទាំងពេញចិត្តជួយដល់ពួកគាត់  នាងខ្ញុំ មិនអាចដើរចេញ ឬបោះបង់ចោលលោកឪពុកអ្នកម្តាយទាំងអស់នេះបានឡើយ ។

នាងខ្ញុំ ក៍មិនអាចបំភ្លេចបាននូវការចូលរួមគាំទ្រពីក្រុមការងារទាំងអស់ ដែលបានរួមដំណើរជាមួយគ្នារហូតមកដល់សព្វថ្ងៃ គ្មានពាក្សអ្វីក្រៅពីអរគុណ ហើយអរគុណអ្វីៗគ្រប់យ៉ាង  យើងតែងតែរួមគ្នាសាងតែអំពើល្អ ដើម្បីសង្គមជាតិ ប្រជាជនយើង ហើយក៍ជឿជាក់លើអំពើល្អ ពិតជាមិនសាបសូន្យនោះឡើយ ។

លោកជំទាវបញ្ជាក់ថា ៖ ដូច្នេះយើងត្រូវតែតស៊ូ ពុះពារ រួមគ្នាបោះជំហានបន្តទៅមុខទៀត ដើម្បីឆ្លងផុតគ្រាលំបាកនាពេលនេះ  លើសពីនេះ សូមថែរក្សាសុខភាពអោយបានល្អ តាមការណែនាំរបស់ក្រសួងសុខាភិបាល កុំភ្លេចលាងដៃអោយបានញឹកញាប់ជាមួយសាប៊ូ ពាក់ម៉ាស់ជាប្រចាំ រក្សាគម្លាតពីគ្នា យ៉ាងតិច១ម៉ែត្រកន្លះ នេះជាវិធីដ៍សំខាន់បំផុត ក្នុងការចូលរួមទប់ស្កាត់ការឆ្លងរាលដាលនៃមេរោគកូវីដ-១៩ នាពេលនេះ  ៕ ដោយ ៖ នីយ៉ា

 

You might like

Leave a Reply

Your email address will not be published. Required fields are marked *