ប្រទេសនេប៉ាល់ ៖ នាព្រឹកថ្ងៃទី០៤ ខែមករា ឆ្នាំ២០២១ នៅទីក្រុងកដ្ឋមណ្ឌូ ឯកឧត្តម អ៊ុច បូររិទ្ធ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី តំណាងដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម រាយដេអេស ធ្រីបភើស៊ី (Hridayesh Tripathi) រដ្ឋមន្រ្តីសុខាភិបាល និងប្រជាជននៃប្រទេសនេប៉ាល់ អញ្ជើញជាអធិបតីក្នុងពិធីប្រគល់ និងទទួល ម៉ាសចំនួនជាង២លាន និងបរិក្ខារពេទ្យចំនួន ១២មុខទៀត សម្រាប់ប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ដែលជាអំណោយរបស់រាជរដ្ឋាភិបាលកម្ពុជា ជូនរដ្ឋាភិបាល និងប្រជាជននៃប្រទេសនេប៉ាល់ ។