ពិធីបើកវគ្គហ្វឹកហ្វឺន បំប៉នជំនាញបញ្ជូនសារ ដល់នាយទាហាន នាយទាហានរង និងពលទាហាន គ្រប់បណ្តាកងឯកភាព ចំណុះយោធភូមិភាគទី៤ ឆ្នាំ២០២០ នៅសាលាពលទាហានទី៤ មិត្តភាពកម្ពុជា-វៀតណាម យោធភូមិភាគទី៤ កងទ័ពជើងគោក

ឧត្ដមានជ័យៈ ព្រឹកថ្ងៃសៅរ៍ ទី០២ ខែមករា ឆ្នាំ២០២១ ឯកឧត្តម ឧត្តមសេនីយ៍ឯក ពៅ ហេង មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការយោធភូមិភាគទី៤ បានអញ្ជើញជាអធិបតី ប្រារព្ធពិធីបើកវគ្គហ្វឹកហ្វឺន បំប៉នជំនាញបញ្ជូនសារ ដល់នាយទាហាន នាយទាហានរង និងពលទាហាន គ្រប់បណ្តាកងឯកភាព ចំណុះយោធភូមិភាគទី៤ ឆ្នាំ២០២០ នៅសាលាពលទាហានទី៤ មិត្តភាពកម្ពុជា-វៀតណាម យោធភូមិភាគទី៤ កងទ័ពជើងគោក។

កម្មវិធីនេះមានការអញ្ជើញចូលរួមពីសំណាក់ មេបញ្ជាការរង នាយសេនាធិការ នាយសេនាធិការរង មេបញ្ជាការកងពលតូចថ្មើរជើងលេខ៤១ និង៤២ តំបន់ប្រតិបត្តិការសឹករងសៀមរាប ឧត្តរមានជ័យ ព្រះវិហារ និងកំពង់ធំ  កងការពារព្រំដែកគោកលេខ ៤០២ និង៤០៣ និងអង្គភាព ស្ថាប័នជំនាញ និងការិយាល័យ ចំណុះយោធភូមិភាគទី៤ ទាំងអស់។ ការហ្វឹកហ្វឺនបំប៉នជំនាញបញ្ជូនសារ ឆ្នាំ២០២០ មានសិក្ខាកាមចូលរួមរៀនសូត្រចំនួន ៦០នាក់ផងងែរ។

ឆ្លៀតក្នុងឱកាសនេះផងដែល ឯកឧត្តម ពៅ ហេង បានមានប្រសាសន៍ យុទ្ធសាស្ត្រនៃការហ្វឹកហ្វឺនរបស់យើងក្នុងវគ្គនេះ គឺដើម្បីបង្កើនសមត្ថភាព យល់ដឹង ឲ្យនាយទាហាន នាហានរង និងពលទាហាន កាន់តែយល់ដឹងច្បាស់លាស់ ចេះស្ទាត់ជំនាញអំពីការប្រើប្រាស់វិទ្យុទាក់ទងគ្រប់ប្រភេទ ចេះរៀបចំចាត់តាំងធានាវិទ្យុទាក់ទង និងត្រៀមប្រយុទ្ធការពារទីតាំង ចេះប្រើប្រាស់សៀវភៅបាំងសម្ងាត់យ៉ាងស្ទាត់ជំនាញ ចេះដោះស្រាយទាន់សភាពការណ៍នូវពេលដែលមានយថាហេតុកើតឡើង ប្រកបដោយសមត្ថភាព និងគុណភាព ។

ចុងបញ្ចប់ ឯកឧត្តម មេបញ្ជាការ បានសំណូមពរ និងផ្តាំផ្ញើ ដល់គ្រប់បណ្តាកងឯកភាព ដែលឈរជើងនៅតាមបន្ទាត់ព្រំដែន និងនៅច្រកអន្តរជាតិ និងច្រករបៀងតូចៗ  ត្រូវចូលរួមទប់ស្កាត់ និងសហការជាមួយអាជ្ញាធរមានសមត្ថកិច្ច អំពីបទល្មើសព្រំដែនខុសច្បាប់ផ្សេងៗ និងត្រួតពិនិត្យយ៉ាងដិតដល់ចំពោះពលករដែលលួចឆ្លងដែន មិនព្រមធ្វើចត្តាឡីស័កតាមការណែនាំរបស់ក្រុមគ្រូពេទ្យ  សុខាភិបាល និងគ្រប់អង្គភាពបង្កើនការយកចិត្តទុកដាក់ផ្សព្វផ្សាយ និងជម្រុញដល់នាយទាហាន នាយទាហារង និងពលទាហាន ឲ្យគោរពតាមការដឹកនាំរបស់រាជរដ្ឋាភិបាល ក៏ដូចជាការណែនាំរបស់ក្រសួងសុខាភិបាល ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងកូវីដ១៩ សំណូមពរគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នាផងដែល  ចប់កម្មពិធីឯកឧត្តម មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការយោធភូមិភាគទី៤ បានឧបត្ថម្ភថវិកា ចំនួន២,០០០,០០០រៀល និងគ្រឿងឧបភោគ បរិភោគ ចំនួនទៀតផងដែរ៕

 

 

You might like

Leave a Reply

Your email address will not be published. Required fields are marked *