ព្រះវិហារៈ យ៉ាងហោចណាស់ មានមនុស្សម្នាក់ស្លាប់ ជាមន្ត្រីយោធា រឺឯ២នាក់ទៀតរងរបួសធ្ងន់និងស្រាល ដោយសារករណីគ្រោះថ្នាក់ចរាចរណ៍ ដែលបង្កឡើងដោយរថយន្តមិនស្គាល់ម៉ាកបុកពីក្រោយពេញទំហឹង កាលពីវេលាម៉ោង១២ រំលងអធ្រាត្រ ឈានចូលថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២០ នៅលើដងផ្លូវជាតិលេខ៦២ ត្រង់ចំណុចភូមិឯកភាព សង្កាត់ប៉ាលហាល ក្រុងព្រះវិហារ ខេត្តព្រះវិហារ។
បើតាមសមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា បុរស៣នាក់ជាមន្ត្រីយោធា ខណៈជិះម៉ូតូឌុបគ្នាលុះមកដល់កន្លែងកើតហេតុក៏បានឈប់នៅចិញ្ជើមថ្នល់ ហើយបានចុះពីលើម៉ូតូទៅបត់ជើងតូច ស្រាប់តែមានរថយន្តមួយគ្រឿង មិនស្គាល់អត្តសញ្ញាណ បើកមកបុកពីក្រោយពេញទំហឹងបណ្ដាលឲ្យ ម្នាក់ដែលមាន ឈ្មោះ ភឹង ពល ជាមន្ត្រីយោធាបានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ និងម្នាក់ទៀតឈ្មោះ នាត រត្ថា ជាមន្ត្រីយោធាដែរ រងរបួសធ្ងន់ រីឯម្នាក់ទៀតរួចផុតពីគ្រោះថ្នាក់
តែទោះបីយ៉ាងណាសមត្ថកិច្ច ក៍នៅស្វះស្វែងរកវែកមុខជនបង្កយកមកផ្ដន្ទាទោសតាមច្បាប់ចរាចរណ៍ជើងគោកឲ្យខានតែបាន៕
សូមបញ្ជាក់ថា មន្រ្តីយោធាដែលជាជនរងគ្រោះទាំង៣នាក់គឺជាកម្លាំងចំណុះតំបន់ប្រតិបត្តិការសឹករងព្រះវិហារ និងជាសិក្ខាមកំពុងហ្វឹកហ្វើនផងដែរ៕